ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលជលផលកំពង់ចាមចុះបង្រ្កាបបទល្មេីសជលផលបានចំនួន២ករណី​នៅស្រុកកំពង់សៀម​

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ខណ្ឌរដ្ឋបាលជលផល​កំពង់ចាមចុះសហការជាមួយ​អធិការដ្ឋានរដ្ឋបាលជលផល​មេគង្គ​ អាជ្ញាធរឃុំកៀនជ្រៃ​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ​បង្រ្កាបបទល្មេីសជល​ផលចំនួន២ករណី​ និងបំផ្លាញចោលវត្ថុតាងជាច្រេីននៅនឹងកន្លែង​ ។ 

ការចុះបង្ក្រាបទីតាំងទាំង២កន្លែងខាងលេីធ្វេីឡេីងនៅក្នុងថ្ងៃតែមួយ​ គឺថ្ងៃ​ទី២២​ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុង​ស្រុកកំពង់​ សៀម​   

ចំពោះ​ត្រីដែលចាប់ដកហូតបានត្រូវលែងឱ្យចូលបឹងធម្មជាតិវិញ​ ទៅតាម​ ចំណុចដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ គឺករណី​ទី១​ ៖​ លូស្បៃមុងចំនួន២០​មាត់​របាំងស្បៃមុងប្រវែង​៦០០ម៉ែត្រ​ បង្គោលចម្រឹងឫស្សីចំនួន​៥០០ដេីម​ ចាក់លែងត្រីចម្រុះទម្ងន់​៨គីឡូ​ក្រាម​ នៅចំណុចរោង​ពពែ​ ឃុំកៀនជ្រៃ​ ស្រុកកំពង់សៀម​ និងករណី​ទី២​ ៖​ លូស្បៃមុងចំនួន​១៨មាត់​របាំងស្បៃមុងប្រវែង​៥៤០ម៉ែត្រ​ បង្គោលចម្រឹងឫស្សីចំនួន​៤៥០ដេីម​ ចាក់លែងត្រីចម្រុះទម្ងន់​៥គីឡូ​ក្រាម​ នៅចំណុច​កំពង់​ខ្សាច់​ ឃុំកៀនជ្រៃ​ ស្រុកកំពង់សៀម​៕​

ដោយ​  ៖​ វណ្ណៈ


ចែករំលែក៖