ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនពេកពេលដល់ផ្លូវកោងបត់មិនទាន់បណ្ដាលឱ្យធ្លាក់ចេញពីថ្នល់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនពេលមកដល់ផ្លូវបត់បួងចង្កូតបត់មិនទាន់បណ្ដាលឱ្យរថយន្តហោះធ្លាក់ក្រៅថ្នល់តែមិនមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ R8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-3393 តាមបណ្ដោយផ្លូវ R8ក្នុងទិសដៅពីកើតទៅលិច តែដោយសារម្ចាស់រថយន្តបើកក្នុងល្បឿនលឿនខ្លាំងពេក ពេលមកដល់ផ្លូវបត់ ក៏បត់មិនទាន់បណ្ដាលរថយន្តរេចង្កូតហោះធ្លាក់ក្រៅថ្នល់រងការខូចខាតបែកកញ្ចក់មុខខាងស្ដាំ និងបាក់កាងខាងមុខ  តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចទីតាំង រួចឱ្យម្ចាស់រថយន្ដយករថយន្តរបស់ខ្លួនទៅជួសជុលខ្លួនឯង ដោយសាររថយន្តបង្កមិនប៉ះពាល់ដល់អ្នកដទៃនិងខូចខាតទ្រព្យសម្បត្តិរដ្ឋឡើយ៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖