ព័ត៌មានទាន់ហេតុការណ៍៖

Southampton ធ្វើបានល្អខណៈកាំភ្លើងធំ Arsenal បាត់បង់៣ពិន្ទុនៅក្នុងទឹកដីរបស់ខ្លួន

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះ Southampton បន្តធ្វើបានល្អដោយបានយកឈ្នះក្រុមភ្ញៀវស្ករគ្រាប់ Everton ក្នុងលទ្ធផល ២ទល់០ នៅក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៦ រដូវកាល២០២០-២០២១កាលពីយប់មិញ។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Southampton រកបានដោយកីឡាករ Ward-Prowse  និងកីឡាករ Adams នៅនាទីទី២៧ និងនាទីទី៣៥ ក្នុងតង់ទី១។ ចូលដល់តង់ទី២ក្រុមទាំងមានឱកាសដូចគ្នា ប៉ុន្តែមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយ ហើយនៅនាទីទី៧២ កីឡាករ Digne របស់ក្រុម Everton ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហម ដោយសារប៉ះទង្គិចជាមួយកីឡាករក្រុមម្ចាស់ផ្ទះ។ ចប់ការប្រកួតក្រុម Southampton យកឈ្នះក្រុម Everton ២ទល់០ ធ្វើឲ្យក្រុម Southampton ឈរចំណាត់ថ្នាក់លេខ៦ ខណៈដែល Everton បន្តនៅឈរចំណាត់ថ្នាក់លេខ១បណ្តោះអាសន្នដដែល ។

ចំណែកក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal បានបរាជជ័យក្នុងទឹកដីខ្លួនឯងដោយសារក្រុម Leicester City ក្នុងលទ្ធផល១ទល់០ ដែល១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Jame Vady នៅនាទីទី៨០ ក្នុងតង់ទី២។

លទ្ធផលនេះធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal ធ្លាក់ដល់លេខ១០ ខណៈដែលក្រុម Leicester City ឡើងទៅឈរ៤ បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាលនេះ។

ក្រុមកាំភ្លើងធំ Arsenal ត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះបិសាចក្រហម Man United នៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខ ខណៈដែលក្រុមចចកកំណាច Leicester City ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Leeds United នៅថ្ងៃទី៣ ខែវិច្ឆិកាដែរសម្រាប់ការប្រកួតសប្តាហ៍ទី៧នៃក្របខ័ណ្ឌ Premier League ៕

ដោយ៖ភារៈ


ចែករំលែក៖