ខេត្តកោះកុង៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តកោះកុងបានបើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនមួយករណីដោយអនុវត្តន៍តាមបទបញ្ជារបស់ក្រសួងមហាផ្ទៃភូមិឃុំមានសុវត្ថិភាព និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីដោយលោក អ៊ុំ សុវណ្ណធានី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង ផង។
នៅពេលនោះកម្លាំងនគរបាលបានចុះប្រតិបត្តិការបង្រ្កាបទីតាំងចែកចាយ និងរក្សាទុកគ្រឿងញៀនមួយកន្លែង ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ។
ប្រភពពីមន្ត្រីនគរបាលខេត្តកោះកុងបានឲ្យដឹងថា ការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន ៖
១៖ ឈ្មោះ ឈន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរខារ៉ាអូខេ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ
២៖ ឈ្មោះ ដូង លីហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
៣៖ ឈ្មោះ ភួង ភិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
ជាមួយនេះកម្លាំងសមត្ថកិច្ចបានដកហូវត្ថុតាងរួមមាន៖
ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន១កញ្ចប់ធំ និង១កញ្ចប់តូច។
ទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO។
ម៉ូតូ១គ្រឿង ម៉ាកwave ពណ៌ខ្មៅ ស្លាកលេខកោះកុង១A-៦៧៣៨។
ប្រភពដដែលបានបន្តថា ក្រោយការសាកសួរជនសង្ស័យរួចកម្លាំងបានសហការជាមួយកម្លាំងការិយាល័យជំនាញ បន្ដធ្វើការស្រាវជ្រាវចុះទៅធ្វើការឆេកឆេរផ្ទះមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លី រ៉ាឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
ជាមួយនេះក៏បានរឹបអូសវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាចំនួនៈ ៧កញ្ចប់ធំ កាំភ្លើងអាកាចំនួន១ដើម និង គ្រាប់២៤គ្រាប់
ទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO
ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ក្រោយមកទៀតកម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ទៀត រួមមាន៖
១៖ ឈ្មោះ នួន អ៊ូម៉ើត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
២៖ ឈ្មោះ យៃ នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់។
៣៖ ឈ្មោះ ក សឹម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាំង រួមមាន៖ ម្សៅក្រាមសថ្លាចំនួន១កញ្ចប់តូច។
ម៉ូតូ១គ្រឿង ម៉ាក wave ពណ៌ខ្មៅ ស្លាកលេខកោះកុង ១A-២១២៩។
ទូរស័ព្ទដៃ ៣គ្រឿង (ម៉ាក Realme១គ្រឿង, Tecno១គ្រឿង iphone ១គ្រឿង)ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន ។
ជនសង្ស័យទាំង៧នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងបំពេញសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីរួចហើយ៕ដោយ៖ប្រាថ្នា