ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំគឺកម្មវិធី កញ្ញាឯកចក្រវាឡកម្ពុជា២០២០ បាននិងកំពុធ្វើឲ្យមានភាពទាក់ទាញនិងការចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញបេក្ខភាពផ្លូវការចុងក្រោយ២០នាក់ចុងក្រោយដើម្បីចូលរួមប្រកួកក្នុងវគ្គផ្តាច់ព្រ័ត្រ។
ការប្រកាសពីបេក្ខភាពចុងក្រោយនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះនៅនៅផ្សារទំនេីបThe Bridge Lifestyle Mall។ ការបង្ហាញបេក្ខនារីចុងក្រោយនេះក៏ក្រោយពីការធ្វើតេស្តសមត្ថភាពមួយចំនួនកាលពីពេលកន្លងទៅថ្មីៗនេះ ដោយមានបេក្ខនារីជាច្រើនចូលរួមរួម បូករួមទាំងបេក្ខនារីដែលធ្លាប់ឆ្លងកាត់ការប្រកួតកញ្ញាឯក Miss Grand Cambodia 2020 ផងដែរ។ បេក្ខនារីចុងក្រោយត្រូវបានបង្ហាញមុខ ដោយគ្រងឈុតសម្លៀកបំពាក់ពណ៌លឿងដ៏ស្រស់ស្អាត អមដោយការឆ្លើយសំណួរទាំងភាសាជាតិ និង ភាសាអង់គ្លេស។ កម្មវិធីប្រកួតផ្លូវការនឹងត្រូវធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខដោយមានទាំងការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន និងគណនីយបណ្តាញសង្គមមួយចំនួនផងដែរ។ ដំណឹងដែលទទួលបានពីក្រុមអ្នកច្នៃម៉ូតលើកឡើងថាកម្មវិធីនេះក៏នឹងមានការបង្ហាញឈុតតំណាងជាតិស្ម័គ្រចិត្តជាច្រើនទាំង២០ឈុត អមដោយការឧបត្ថម្ភនូវឈុតរាត្រីសមោសរប្រណីត(Evening Crown) ពីហាងកាត់ដេរសម្លៀកបំពាក់ល្បីឈ្មោះមួយផងដែរ។
គួរបញ្ជាក់ដែរថាប៉ុន្មានឆ្នាំចុងក្រោយនេះព្រឹត្តិការណ៍ប្រកួតសម្រស់នានាជាច្រើនបន្តបន្ទាប់ទទួលបានការចាប់អាមរម្មណ៍ខ្លាំងពីមហាជន ហើយថ្មីៗកន្លងទៅនេះកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតសម្រស់ថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ផងដែរ៕ ដោយ៖ វឌ្ឍនា