ព័ត៌មានទាន់ហេតុការណ៍៖

លោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍បិតត្រាំង និង កូនចៅជាង១០នាក់ ប្រើអំពើលើពលរដ្ឋ យ៉ាងព្រៃផ្សៃ(មានវីដេអូ)

ចែករំលែក៖

ព្រះសីហនុ៖ កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ មានអំពើហិង្សាមួយលើពលរដ្ឋយ៉ាងព្រៃផ្សៃ ដែលបង្កឡើងដោយលោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង កូនចៅជាង១០នាក់ ។

ជនរងគ្រោះក្នុងអំពើហិង្សានេះ គឺ លោក ទឹម ចំរ៉ុង ថ្លែងប្រាប់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ ថា លោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង កូនចៅជាង១០នាក់ ពិតជាបានប្រើអំពើហិង្សាលើលោកប្រាកដមែន ។

ជនរងគ្រោះ បានរៀបរាប់ពីដំណើររឿងថា ដំបូងឡើយលោកបានទៅប្តឹងទៅប៉ុស្តិ៍បិតត្រាំង រឿងចោរលួចសម្ភារ តែលោកមេប៉ុស្តិ៍បែរជាស្តាប់ច្រឡំ ថា លោកប្តឹងមេប៉ុស្តិ៍ទៅវិញ រហូតកើតមានអំពើហិង្សា តែម្តង ដោយលោកមេប៉ុស្តិ៍និងកូនចៅជាង១០នាក់ បានព្រួតវាយលោកយ៉ាងព្រៃផ្សៃ ។

ប៉ុន្តែ ក្រោយអំពើហិង្សា នេះ លោកមេប៉ុស្តិ៍ បានមកសុំទោសលោក ដោយកុំអោយមានរឿងវែងឆ្ងាយទៀត ។

ទោះបីយ៉ាងណា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ បានទំនាក់ទំនងទៅលោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍បិតត្រាំង ជាច្រើនលើកច្រើនសារ តែទូរស័ព្ទបានដាក់អោយស្ថិតក្នុងការរង់ចាំរហូត ។

បញ្ហានេះ មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ សូមមានវិធានការចំពោះលោកមេប៉ុស្តិ៍រូបនេះផង ៕ដោយ៖ចេស្តា


ចែករំលែក៖