ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មិនដឹងមានបញ្ហាអីទេបានមកលោតទឹកសម្លាប់ខ្លួន តែត្រូវបានគេជួយទាន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែសំណាងល្អត្រូវបានអ្នកនេសាទត្រីជួយសង្គ្រោះទាន់ពេលវេលា។

បុរសដែលលោតទឹកសម្លាប់ខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-0052 មកឈប់នៅលើស្ពានជ្រោយចង្វា ដោយមិនដឹងថាគាត់មានបញ្ហាអី្វនោះទេ រួចក៏ធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួនទុកតែម៉ូតូនៅលើស្ពានប៉ុណ្ណោះ ប៉ុន្តែក្រោយពេលលោតពីលើស្ពានទៅបុរសរូបនោះនៅមិនទាន់លិចចូលទៅក្នុងទឹកទេ ក៏ត្រូវបានអ្នកនេសាទត្រីយកទូកមកស្រង់ និងជួយសង្គ្រោះបុរសរូបនោះឡើងមកលើគោកវិញផុតពីគ្រោះថ្នាក់ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានយកជនរងគ្រោះទៅប៉ុស្តិ៍ជ្រោយចង្វា ដើម្បីធ្វើការណែនាំ រួចស្វែងរកសាច់ញាតិដើម្បីយកបុរសខាងលើដែលលោតទឹកសម្លាប់ខ្លួនទៅគេហដ្ឋានវិញ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖