ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមនិងសហការី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនអតីតយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ពលី-មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ ក្នុង១គ្រួសារទទួលបាន -អង្ករ១ការ៉ុង=ទម្ងន់៥០គីឡូក្រាម -មី២កេសតូច -ភេសជ្ជៈមូតាន ១កេស -ទឹកស៊ីអុីវ១យួរ -ត្រីខ១ យួរ -ទឹកសុទ្ធ១យួរ -មុង១ -ភួយ១ និងថវិកា១០ម៉ឺនរៀល។ ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្ដាំផ្ញើដល់គ្រួសារអតីតយោធិន នៃកងរាជអាវុធហត្ថដែលចូលសោធននិវត្តន៍ និង ពលី-មរណៈទាំងអស់ ឱ្យយកចិតទុកដាក់ខ្ពស់ចំពោះជម្ងឺកូវីដ-១៩ ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ក្រោយពីពិធីសំណេះសំណាល និងចែកអំណោយបានបញ្ចប់ លោកឧត្តមត្រី មេបញ្ជាការ និងសហការី បានអញ្ជើញបន្តចុះទៅត្រួតពិនិត្យបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីសិក្សាការសាងសង់អាគាររដ្ឋបាលថ្មីផងដែរ៕
ដោយ៖ស សម