ភ្នំពេញ៖ បុរសម្នាក់បើករថយន្តMERCEDES Benz GLS 450 ស៊េរីទំនើបឆ្នាំ២០២១មួយគ្រឿងគេចពីរ៉ឺម៉កជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបាក់ខូចខាតអស់១កង់ធ្វើឱ្យរថយន្តរងការខូចខាតដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច តែមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅត្រង់ចំណុចខាងត្បូងប៉ុស្តិ៍ស្វាយប៉ាកប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោ រ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកMERCEDES Benz GLS 450 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា LY CHHOY តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបេីកបញ្ច្រាសពីជេីងរួចបត់ឆ្លងផ្លូវដែលជាហេតុធ្វេីឱ្យរថយន្តជ្រុលល្បឿន គេចម៉ូតូសណ្តោងរ៉ឺម៉កក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលវេរក្បាលនាគមកទិសខាងលិចឆែបតិចតួច។ដោយឡែករថយន្តបង្កបានដាច់កង់មុខផ្នែកខាងឆ្វេងខ្ទាតចេញពីរថយន្តនិងខូចខាតកំណាត់មុខផ្នែកខាងឆ្វេងផងដែរ។
ក្រោយពេលកេីតហេតុសមត្ថកិច្ច ចរាចរណ៍ខណ្ឌឫស្សីកែវ បានប្រគល់ករណីគ្រោះថ្នាក់ចរាចរណ៍នេះទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕ដោយ៖រ៉ារ៉ា