ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថរាជធានីចុះពិនិត្យទីតាំងសណ្ឋាគារហ្គោលដិនផត រកជនសង្ស័យប្រព្រឹត្តបទល្មើស

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានសង្កាត់ទឹកថ្លាខណ្ឌសែនសុខ បានចុះទៅពិនិត្យទីតាំងសណ្ឋាគារហ្គោលដិនផត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវណតប្រ៊ីតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពីចុះពិនិត្យទីតាំងនោះបានប្រមាណជាជិត២ម៉ោងសមត្ថកិច្ចពុំទាន់បានបញ្ជាក់លម្អិតអំពីករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ។

ជាមួយនឹងអង្គភាពនគរដ្រេហ្គន មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់យ៉ាងខ្លីថា៖ នេះគ្រាន់តែជាករណីតាមដានស្រាវជ្រាវស៊ើបអង្កេតពាក់ព័ន្ធនឹងមុខសញ្ញាបទល្មើស ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចម្រុះចុះមកដល់ទីតាំងភោជនីយដ្ឋាននៃសណ្ឋាគារនេះគឺជនសង្ស័យដែលសមត្ថកិច្ចធ្វើការតាមដាននោះបានចាកចេញមុនសមត្ថកិច្ចមកដល់ ទើបសមត្ថកិច្ចបន្តសហការជាមួយម្ចាស់ទីតាំងដើម្បីផ្តល់ព័ត៌មានបន្ថែមនិងការធ្វើកំណត់ហេតុស្តាប់ចម្លើយដើម្បីឈានដល់ការក្ដោបមុខសញ្ញាបន្ថែមទៀត៕ដោយ៖និនសុភ័ស្ត


ចែករំលែក៖