ព័ត៌មានទាន់ហេតុការណ៍៖

លោកឱសថការី ឈឹម ឃិនដារ៉េត ៖ យេីងរួមគ្នាធ្វេីដំបូលប្រក់ទឹកភ្លៀង ប្រសេីរជាងបោសទឹកភ្លៀងក្នុងការងារប្រយុទ្ធនឹងអេដស៍-គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ លោកឱសថការី ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលេីកទី៩ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការដៃគូ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។ នេះបើយោងតាមប្រភពពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកវេជ្ជ បណ្ឌិត ឡាន វណ្ណសេង អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ៖ យេីងបានធ្វេីការព្យាករណ៍អ្នកឆ្លងមេរោគអេដស៍ និងកាមរោគលេីក្រុមប្រឈមមុខខ្ពស់ឆ្នាំ២០១៩នេះ៖​ លេីបុរសរួមភេទជាមួយបុរស មានចំនួន៨៧.៨១៧នាក់ និងអ្នកកែភេទមានចំនួន៦៣០០នាក់។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែង អរគុណដល់អ្នកពាក់ព័ន្ធដែលចូលរួមជួយការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនហេីយនៅឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាគ្រប់គ្រងអ្នកញៀនគ្រឿងញៀនមានចំនួន១២.៩៤២នាក់ ធ្វេីការព្យាបាលបានជាសះស្បេីយ សមាហរណកម្ម នៅសល់ចំនួន៤.០៦៣នាក់ កំពុងបន្តព្យាបាល។ ជាមួយនឹងការងារកាត់បន្ថយគ្រោះថ្នាក់យេីង បានអនុញ្ញាតឱ្យអង្គការពីរអនុវត្តផ្តល់ម្ជុល-ស៊ីរ៉ាំង ដល់អ្នកប្រេីគ្រឿងញៀនដោយចាក់បានចំនួន៦០២នាក់។

ក្នុងឱកាសនោះ លោក ឈឹម ឃិនដារ៉េត បានមានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍មានចំនួន៧៣.០០០នាក់ អត្រាប្រ៉េវ៉ាឡង់០.៥% ក្នុងនោះចំនួនអ្នកឆ្លងមធ្យមប្រចាំឆ្នាំមានចំនួន៧៨០នាក់ និងចំនួនអ្នកស្លាប់ប្រចាំឆ្នាំមានចំនួន១៣០០នាក់។ ការទុកចិត្តលេីដៃគូជាងមុន ការធ្លាក់ចុះនូវការប្រេីស្រោមអនាម័យ នាំមកនូវការព្រួយបារម្ភពីការកេីនឡេីងនៅអត្រាឆ្លងមេរោគអេដស៍ទៅលេីគោលដៅស្រ្តីបម្រេីនូវសេវាកំសាន្តសប្បាយ។

ក្នុងឱកាសនោះដែរ លោក ឈឹម ឃិនដារ៉េត បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមគ្នាប្រយុទ្ធនឹងជំងឺអេដស៍ដេីម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ និងបានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តការចូលរួមបន្ថែមទៀតដេីម្បីសម្រេចគោលដៅរួមរបស់យេីង” ធ្វេីដំបូលប្រក់ទឹកភ្លៀង ប្រសេីរជាងបោសទឹកភ្លៀង និងរួមគ្នាការពារ ប្រសេីរជាងព្យាបាល ” ក្នុងការងារប្រយុទ្ធនឹងអេដស៍ -គ្រឿង ញៀន៕

ដោយ៖ សិលា


ចែករំលែក៖