ព័ត៌មានទាន់ហេតុការណ៍៖

ចំណេះដឹងទូទៅ៖ តោះអ្នកខ្លះដែលចូលចិត្ត ញុំអីរួចទុកចានចោល ព្រោះតែនេះជាទម្លាប់អាក្រក់ នឹងអាចបំផ្លាញសុខភាពយើងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ បើតាមការសង្កេតមើលពីទិដ្ឋភាពជាក់ស្តែងមួយចំនួន ដែលបានឆ្លុះបញ្ជាំងឲ្យឃើញថា មនុស្សជាច្រើនបានបង្កើតទម្លាប់អាក្រក់មួយនៅពេល​​ញុំអីរួច តែងតែទុកចានចោល មិនលាងទាំងនេះហើយដែលនាំឲ្យសុខភាពរបស់ពួកគេទ្រុឌទ្រោមដោយមិនដឹងខ្លួន។

តោះបើចង់ដឹងច្បាស់សូមអានព័ត៍មានលំអិតមានដូចខាងក្រោម៖

. ​ត្រាំចានចោលរយៈពេលយូរ៖ ក្រោយញ៉ាំរួច​ ​មនុស្សជាច្រើនតែងតែហត់ងងុយគេជាដើមហេតុនេះពួកគេក៏សម្រេចចិត្តថាទុកចានចោលមួយ​​សន្ទុះសិនហើយខ្លះថែមទាំងត្រាំចានចោលអស់មួយយប់ទៀត​​ ​ទាល់តែព្រឹកឡើងទើបប្រមូល​​លាងក៏មាន។នេះជាកំហុសមួយ​​ព្រោះ​​សំណល់ម្ហូបអាហារលើចាន នឹងក្លាយជាបាក់តេរីយ៉ាងច្រើនហើយបើអ្នកមិនបានលាងដោយប្រុងប្រយ័ត្នទៀតវា​​នឹងឆ្លង​​ចូល​​រាងកាយហើយនេះនៅមិនទាន់រាប់បញ្ចូល​​ពេលអ្នកត្រាំចង្កឹះដែលធ្វើពីឬស្សីឈើផងដូច្នេះវិធីល្អបំផុត​​សម្រាប់ការលាងចាននិងចង្កឹះបានត្រឹម​​ត្រូវគឺលាងក្រោយញ៉ាំរួចភ្លាម ​​ព្រោះ​​អាចចៀសវាងបាក់តេរីនិង​​ផ្សិតកកកុញលើចានបាន។

​. ​ចាក់សាប៊ូផ្ទាល់លើចានតែម្តង៖ យកសាប៊ូរោយលើចានដោយផ្ទាល់តែម្តង ​​​ធ្វើឲ្យកំណកសាប៊ូជាប់លើចាន និងពិបាកដុសលាងឲ្យស្អាត១០០​% ​​បើលាងមិនស្អាតសារធាតុសាប៊ូនឹងចូលទៅបំផ្លាញស្រទាប់ក្រពះដែលបណ្តាលឲ្យរាគបាន។ វិធីត្រឹមត្រូវគឺត្រូវរកកាធុនធំល្មមមួយ​​ដោយចាក់សាប៊ូលាយជាមួយ​​​ទឹក​ ​បន្ទាប់មកទើបលាងចាននៅក្នុងនេះ ​​លើសពីនេះក្រោយពីលាងចាននិងចង្កឹះជាមួយសាប៊ូរួចអ្នកគួរលាងជាមួយទឹកស្អាតចំនួន -​ដង​ ​បន្ថែមទៀត។ចំពោះសមវិញអ្នកគួរលាងទឹកក្តៅ​​ជំនួការប្រើសាប៊ូដែលនេះក៏ជាវិធីល្អមួយដែរ។

. យកប៉ុងលាងចាន ទៅជូតជញ្ចាំងផ្ទះបាយ ប្រើចម្រុះ៖

កុំប្រើប៉ុងសម្រាប់​​លាងចានផងជូតជញ្ចាំងផងកន្លែងផ្សេងក្នុងផ្ទះ​​បាយឲ្យសោះ។អ្នកគួរបែងចែកឲ្យដាច់មិនត្រូវប្រើលូក​​ឡំគ្នាឡើយ ព្រោះនេះ​​ជាកំហុសដ៏ធំមួយដែលបំផ្លាញសុខភាព​​បំផុត។ម្យ៉ាងទៀតក្រោយពីប្រើប៉ុងលាងចានរួចគួរជម្រះវាជាមួយទឹកស្អាតរួចទុក​​នៅកន្លែងស្ងួត។កុំគ្រាន់តែលាងចានរួចបោះទុក​​ចោលដោយគ្មានលាងទឹក​​សោះ។

. អត់ទុកចានឲ្យស្រកទឹកសិនមុនពេលយកទៅដាក់ក្នុង​​ទូចាន៖

មនុស្ស​​ជាច្រើនគិតថាពេលលាងចានរួចគួរប្រញាប់ដាក់ក្នុងទូចានដើម្បីកុំឲ្យមាន​​ធូលីតែពេល​​បរិយាកាសសើម និងផ្អាប់ផ្អូរវានឹងធ្វើឲ្យ​​មានក្លិនមិនល្អម្ល៉ោះហើយអ្នកគូរ​​មាន​​កន្សែងជូតចានចង្កឹះឲ្យស្ងូតសិនសឹមប្រមូលទុកក្នុងក្នុង​​ទូចាន៕ដោយ៖សហការី


ចែករំលែក៖