ព័ត៌មានទាន់ហេតុការណ៍៖

សង្វេគខ្លាំងណាស់…! ប្រពន្ធ​ និងសាច់ញាតិមកទ្រហោយំគ្រប់គ្នា​ ខណៈបុរសម្នាក់ត្រូវរថយន្តធុនធំបុកនិងកិនអូសជាង៥០ម៉ែត្រស្លាប់ក្នុងថ្លុកឈាម​ និងម្នាក់ទៀតរបួសស្រាល

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្លេងទ្រហោយំដ៏គួរឲ្យសង្វេគមួយបានបន្ទរឡេីង​ព្រមៗគ្នា​ពីសាច់ញាតិ បន្ទាប់ពីរថយន្តHINO ប្រភេទសណ្ដោងកុងតឺន័របានបេីកបុកម៉ូតូ​មួយគ្រឿង និងកិនបុរសម្នាក់អូសជាង៥០ម៉ែត្រ​ស្លាប់ក្នុងថ្លុកឈាម​ និងបុរសម្នាក់ទៀតរងរបួសស្រាល​ កាលពីវេលាម៉ោង៨​ និង៣០នាទី​យប់​ ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២០ នៅតាមបណ្តាញផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ៖ ភាគីខាងម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម​​(ស) ពាក់ផ្លាកលេខ​ ភ្នំពេញ 1HI-4409 អ្នកបេីកបរឈ្មោះ នីម ឃឿន ភេទប្រុស​ អាយុ​២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (រងរបួសស្រាល) ។ ឯអ្នករួមដំណេីរឈ្មោះ វ៉ាន់ នីរិទ្ធបញ្ញាសិដ្ឋ ភេទប្រុស​ អាយុ​ ​៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ សង្កាត់ ជាមួយគ្នា (ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកេីតហេតុ) ។ ដោយឡែកភាគីរថយន្ត ម៉ាក HINO ពណ៍ស្លែប្រភេទរថយន្តសណ្តោងកុងតឺន័រ ពាក់ស្លាកលេខ ក្រុព្រះសីហនុ 3A-0846 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។

​ បេីតាមសម្ដីជនរងគ្រោះដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថា​ ៖ មុនពេលកេីតហេតុ​ រូបគេនិងជនរងគ្រោះដែលស្លាប់បានចេញពីធ្វេីការរោងចក្រ​ ជិះម៉ូតូមួយគ្រឿងឌុបគ្នាបំណងទៅផ្ទះនៅឯសង្កាត់ព្រែកកំពិស​ ខណ្ឌដង្កោ​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីលិចមកកេីត​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្តបង្កខាងលេីបេីកមកបុកពីក្រោយ​បណ្ដាលឲ្យអ្នកអង្គុយខាងក្រោយខ្ទាតចូលក្រោមកង់រថយន្តកិនអូសជាង៥០ម៉ែត្រស្លាប់ក្នុងថ្លុកឈាម​ រីឯរូបគាត់ជាអ្នកឌុបរងរបួសស្រាល​ ។

​ បច្ចុប្បន្ន សពរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ​ យកទៅធ្វេីបុណ្យតាមប្រពៃណី​​ ។​ ដោយឡែករថយន្តបង្ក​ និងម៉ូតូ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ ចាត់ការតាមនីតិវិធី៕

ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖