ព័ត៌មានទាន់ហេតុការណ៍៖

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ក្បាលមន្រ្តីអភិរក្សសត្វព្រៃលែងឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ក្រុមការងារអនុវត្តច្បាប់ចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងមន្រ្តីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ និងបុគ្គលិករបស់អង្គការ WWF បានលែងសត្វស្វាចំនួន១ក្បាល និងសត្វពស់ថ្លាន់ចំនួន១ក្បាលឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។ 

ការលែងសត្វស្វានិងពស់ថ្លាន់នោះក្រុមការងារបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។

 សត្វស្វា១ក្បាលនោះត្រូវបានប្រជាពលរដ្ឋរស់នៅឃុំពូជ្រៃចិញ្ចឹមហើយយល់ព្រមប្រគល់មកឱ្យក្រុមការងារអភិរក្សសត្វព្រៃ ក្រោយពីក្រុមការងារបានអប់រំ ណែនាំ និងពន្យល់អំពីការរស់នៅនិងលក្ខណៈជីវសាស្រ្តរបស់សត្វព្រៃ ដើម្បីយកទៅពិនិត្យសុខភាព ស្ដារលទ្ធភាពនីតិសម្បទា និងឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិ។

ឯសត្វពស់ថ្លាន់១ក្បាលវិញមានទម្ងន់ប្រមាណជា២០គីឡូក្រាមត្រូវបានប្រជាពលរដ្ឋរស់នៅភូមិចម្ការតែចាប់បានក្នុងលំនៅឋាន រួចប្រគល់ឱ្យក្រុមការងារអភិរក្សសត្វព្រៃ ដើម្បីយកទៅលែងក្នុងព្រៃធម្មជាតិវិញផងដែរ៕ដោយ៖ជីវ័ន្ត


ចែករំលែក៖