ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខនិងបានអញ្ជើញចូលរួមបុណ្យសពនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ខណៈដែលពួកគាត់ជួបទុក្ខបាត់បង់សមាជិកក្នុងគ្រួសារ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈ លោក ជុំ ឈាង ព្រមទាំងសហការី។ សពឈ្មោះ វង្ស ណារិទ្ធបញ្ញាសិទ្ធិ ភេទប្រុស អាយុ៣២ឆ្នាំ បានទទួលមរណភាពដោយ គ្រោះថ្នាក់ចរាចរណ៍។
សម្ភារថវិកាដែលបានចូលបុណ្យរួមមាន៖
– អង្ករ ៥០គីឡូក្រាម
– ទឹកសុទ្ធ២កេស
– ទឹកត្រី ទឹកស៊ីអុីវ ២យួរ
– ថវិកា ៣០០,០០០រៀល៕
ដោយ៖ ចន្ទ លីហ្សា