ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ដនៅមុខព្រះបរមរាជវាំង នៃថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១

ចែករំលែក៖

ភ្នំពេញ៖ ទោះមិនមានការប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែក៏ដោយ បងប្អូនប្រជាពលរដ្ឋបានមកដើលេងកម្សាន្ដនៅមុខ ព្រះបរមរាជវាំង ជាច្រើនកោះករ នៅយប់ថ្ងៃទី១។

សម្រាប់យប់នេះឃើញថាមានបង ប្អូនប្រជាពលរដ្ឋប្រមាណ ៤០%-ទៅ៥០% បើប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក (ថ្ងៃទី១ ឆ្នាំមុន) បានមកលេងកម្សាន្ដ នៅតាមបណ្តោយសួនច្បារច្រាំងទន្លេមុខព្រះបរមរាជវាំង និង ទីសប្បាយភាពផ្សេងៗទៀត ក្នុងមូលដ្ឋានខណ្ឌដូនពេញ ប្រកបដោយស្នាមញញឹម និង ភាពរីករាយ។

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្ដ ក្នុងមូលដ្ឋានខណ្ឌ និង រៀបចំទូកទេសចរណ៍ អោយមានសណ្តាប់ធ្នាប់ល្អ នាឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ នៅថ្ងៃសុក្រ ១៤ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖