ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុប៖ ផ្តល់ជំនួយ ៤៧០.០០០ដុល្លារ ជួយដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចាប់តាំងពីដើមខែតុលានេះ សហភាពអឺរ៉ុប បានប្រកាសពីការផ្តល់ជំនួយ ៤០០.០០០ អឺរ៉ូ ស្មើនឹង ៤៧០.០០០ ដុល្លារអាមេរិក និងត្រូវជា ១.៩០០លានរៀល ។ ជំនួយនេះ នឹងផ្តោតលើការដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជន នៅក្នុងខេត្តភាគពាយព្យដែលរងគ្រោះខ្លាំងបំផុត។

បើតាមការបញ្ជាក់ពីសហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃទី២៨ ខែតុលាថ្មីៗនេះថា ការចូលរួមវិភាគទាននេះ បង្ហាញពីសាមគ្គីភាពរបស់សហភាពអឺរ៉ុប ជាមួយប្រជាជនកម្ពុជា ដែលភាគច្រើន បានបាត់បង់ផ្ទះសម្បែង ជួបប្រទះបញ្ហាជីវភាព និងបាត់បង់ទ្រព្យសម្បត្តិ ផលដំណាំ ដោយសារតែទឹកជំនន់បំផ្លិចបំផ្លាញ៕

ដោយ៖សហការី


ចែករំលែក៖