ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលបាត់ខ្លួនក្រោមគំនរអគារបាក់បែកដោយសារតែគ្រោះរញ្ជួយដី ។ ក្រុមជួយសង្គ្រោះបានជួយមនុស្សជាង១០០នាក់ហើយចេញពីគំនរអគារបាក់បែក ដោយការរញ្ជួយដីកម្រិត៧រ៉ិចទ័រ ក្នុងទីក្រុង Izmir ភាគខាងលិចប្រទេសនេះ។
តាមការលើកឡើងរបស់មន្ត្រីជួយសង្គ្រោះប្រទេសតួកគី បញ្ជាក់ថា មានមនុស្ស៣៧នាក់ស្លាប់ជាជនជាតិតួកគី និង២នាក់ទៀតជាជនជាតិក្រិក និងអ្នករងរបួសដល់ទៅ៨៨៥នាក់។
តាមការលើកឡើងរបស់អភិបាលក្រុង Izmir លោកTunc Soyer បានបញ្ជាក់ថា មានអគារ២០ខ្នងរងការខូចខាត បាក់ស្រុត ភាគច្រើននៅក្នុងខណ្ឌ Bayrakli ។ សកម្មភាពស្វែងរកអ្នកដែលបាត់ខ្លួននៅតែបន្ត។
កាលពីថ្ងៃទី៣១ខែតុលា ប្រធានាធិបតីតួកគី លោកRecep Tayyip Erdogan បានប្រកាសថាមានមនុស្សដល់ទៅ១០៣នាក់បានជួយសង្គ្រោះចេញពីអគារបាក់បែក៕
ដោយ៖ធី រីណា