ព័ត៌មានទាន់ហេតុការណ៍៖

អាយុ៦០ឆ្នាំ ចាប់រំលោភចៅស្រីចុងអាយុ១៦ឆ្នាំ រហូតមានផ្ទៃពោះ ៦ខែ ទើបបែកការណ៍

ចែករំលែក៖

ខេត្តប៉ៃលិន៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានទទួលពាក្យបណ្ដឹងមួយក្នុងករណីរំលោភសេពសន្ថវ:ច្រើនលើកនៅចំណុចចម្ការដំឡូង ស្ថិតនៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។​ ក្រោយទទួលពាក្យបណ្តឹងភ្លាមនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយកម្លាំងប្រជាការពារភូមិចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាប់រំលោភនេះរួចយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីសាកសួរ។ 

មន្រ្តីនគរបាលប៉ុស្តិ៍ស្ទឹងត្រង់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆ រ​ ស ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មកដល់ពេលនេះនាងមានផ្ទៃពោះ៦ខែហើយ។

ចំណែកឯជនសង្ស័យឈ្មោះ សួន សារ៉េត ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅ ភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាតាចុងរបស់ក្មេងស្រីរងគ្រោះ។​

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភចៅស្រីចុង(ចៅប្រពន្ធក្រោយ)នោះច្រើនលើកនៅក្នុងចម្ការដំឡូងរហូតមានផ្ទៃពោះ៦ខែប្រាកដមែន។

បន្ទាប់ពីទទួលចម្លើយសារភាពបែបនេះជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

ដោយ៖ប្រាថ្នា


ចែករំលែក៖