ខេត្តឧត្តរមានជ័យ ៖ លោក ពិវ ឆេង បម្រើការងារ ជាប្រធានការិយាល័យមួយ នៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ និងក្រុមញៀនល្បែងសរុបចំនួន១៤នាក់ ត្រូវបានសមត្ថកិច្ច កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងលំនៅឋាន ឈ្មោះ ពិវ ឆេង ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ១៤នាក់មានឈ្មោះដូចខាងក្រោម៖
ទី ១- សូត្រ សឿម ភេទប្រុស អាយុ ៤០ឆ្នាំ ។
ទី២- ជា ស៊ីថា ភេទប្រុស អាយុ ៤៧ ឆ្នាំ ។
ទី៣- បូ ណរី ភេទប្រុស អាយុ៥១ឆ្នាំ ។
ទី៤- សៀ សារ៉ុន ភេទប្រុស អាយុ ៥៥ឆ្នាំ ។
ទី៥- លុច តឿ ភេទប្រុស អាយុ ៥២ឆ្នាំ ។
ទី៦-គាន សេងហា ភេទប្រុស អាយុ ៣៣ឆ្នាំ ។
ទី៧-ហ៊ូន ណាគ្រឿនភេទប្រុស អាយុ៣៣ឆ្នាំ ។
ទី៨- ប៉ុក ណាគ្រី ភេទប្រុស អាយុ ៤៣ឆ្នាំ ។
ទី៩- ពិវ ឆេង ភេទប្រុស អាយុ ៤៨ឆ្នាំ ។
ទី១០- សឿន សូត្រ ភេទប្រុស អាយុ ៦១ឆ្នាំ ។
ទី១១- ថាង ចន្ថា ភេទប្រុស អាយុ ៥៥ឆ្នាំ ។
ទី១២- ញ៉ែម ហឿប ភេទប្រុស អាយុ ៥៨ឆ្នាំ ។
ទី១៣- តេង វណ្ណា ភេទប្រុស អាយុ ៦៥ឆ្នាំ ។
ទី១៤- ឌឿ ស៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ ។
វត្ថុតាងរួមមាន ៖ – មេអាប៉ោងចំនួន០៧ គ្រាប់ ទូរស័ព្ទដៃចំនួន១១ គ្រឿង ម៉ូតូចំនួន ១៧ គ្រឿង រថយន្ត ០២ គ្រឿង ប្រាក់ខ្មែរចំនួន ២ លាន៧៨ ម៉ឺនរៀលគត់ ប្រាក់ដុល្លារចំនួន២១០ $ និងសម្ភារមួយចំនួនទៀត ។
លោក ពិវ ឆេង បានអោយដឹងតាមទូរស័ព្ទនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា មិនមានទេក្រោយមកលោកបានបញ្ជាក់ថាសុំទោសផង រឿងបានចប់សព្វគ្រប់អស់ហើយ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធី ៕ដោយ៖ប៉ែន នួន