ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១_២០២៣) នៅថ្នាក់ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសេង សីលា អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១_២០២៣) នៅថ្នាក់ក្រុង បាវិតនាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅសាលប្រជុំសាលាក្រុងបាវិត។

នៅក្នុងឱកាសនោះលោកលឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងក្រោមការដឹកនាំផ្ទាល់ពីលោកអភិបាលខេត្តស្វាយរៀងបានជួយជ្រោមជ្រែងទ្រោលសភាពការណ៍លើគ្រប់វិស័យដើម្បីអភិវឌ្ឍមូលដ្ឋានទូទាំងខេត្តឲ្យមានការរីកចម្រើន  ពិសេសបានប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដែលពិភពលោកទាំងមូលមានការព្រួយបារម្ភនិងយកចិត្តទុកដាក់យ៉ាងខ្លាំងពីជំងឺមួយនេះ។

លោកបានបន្តថា ក្រុងបាវិតបានយកចិត្តទុកដាក់រៀបចំស្ដារនិងកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាទីតាំងមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀង។ថ្ងៃនេះរដ្ឋបាលក្រុងបាវិតបានរៀបចំវេទិកាសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១ទៅ២០២៣  នៅថ្នាក់ក្រុងឆ្នាំ២០២០ ហើយក៏ជាលើកទី៩ដែរដែលក្រុងបាវិតបានចូលរួមធ្វើសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ខណៈក្រុងនេះមានឱកាសបានលើកឡើងនូវគម្រោងជាអាទិភាពដើម្បីស្នើសុំតាមបណ្ដាមន្ទីរវិស័យអង្គការជាតិនិងអន្តរជាតិជួយគាំទ្រនូវគម្រោងជាអាទិភាពរបស់ក្រុងសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន។

ក្នុងសិក្ខាសាលាសមាហរណកម្មនេះ លោកសេង សីលា អភិបាលរងតំណាងលោកអភិបាលខេត្តបានលើកឡើងថា ដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើងដោយឃុំ-សង្កាត់ មានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្រ្ត និងសកម្មភាពនានារបស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាពជំនាញ និងអង្គការនានា ជាមួយក្រុង-ស្រុក និងឃុំ-សង្កាត់ដែលមានការទាក់ទងគ្នា ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍមូលដ្ឋានដោយប្រើប្រាស់សក្តានុពលនៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដោយសហប្រតិបត្តិការគ្នា ដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព ជាជាងការធ្វើសកម្មភាពតែឯកឯង។

លោកបន្តថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវលើកសំណួរចំពោះមន្ទីរ អង្គភាពនានា និងអង្គការពាក់ព័ន្ធ ដែលនៅមិនទាន់បានអនុវត្ត ឬក៏អនុវត្តមិនទាន់ចប់កិច្ចព្រមព្រៀងឆ្នាំកន្លងមក។ ទន្ទឹមនេះ អាជ្ញាធរក្រុង-ស្រុក ត្រូវប្រើឱកាសនេះសម្រាប់ផ្តល់ព័ត៌មានបន្ថែមដល់មន្ទីរ អង្គភាព អង្គការនានា និងសប្បុរសជន អំពីកិច្ចការផ្តល់សេវាយ៉ាងណាដែលល្អប្រសើរ ឬក៏បង្ហាញអំពីបញ្ហារួម ដែលកើតមាននៅតាមបណ្តាឃុំ-សង្កាត់ ភាគច្រើនក្នុងក្រុង-ស្រុករបស់ខ្លួន ដោយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ គឺមិនអាចដោះស្រាយបញ្ហាតាមឃុំ-សង្កាត់នីមួយៗ ដាច់ដោយឡែកពីគ្នាបានទេ។

ចំពោះមន្ទីរ អង្គភាពជំនាញ គឺជាការជួយកំណត់ឱ្យបានថា តើទីកន្លែងណាដែលអាចអនុវត្តសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានស្របតាមអាទិភាពជាតិ និងខេត្តទៅតាមថវិកាដែលខ្លួនមាន ត្រូវតែឆ្លើយបំភ្លឺជូនឃុំ-សង្កាត់ ពាក់ព័ន្ធនិងអង្គសិក្ខាសាលានូវមូលហេតុទាំងឡាយដែលមិនបានអនុវត្តកិច្ចព្រមព្រៀងនាឆ្នាំកន្លងមក។

ចំពោះអង្គការជាតិ-អន្តរជាតិ អាចស្វែងយល់ពីគោលនយោបាយយុទ្ធសាស្រ្ត សកម្មភាពរបស់មន្ទីរ អង្គភាពនានា និងអាចជ្រើសរើសគាំទ្រគម្រោងដែលឃុំ-សង្កាត់ ស្នើឡចំណែកមានគ្ឱ្ម៉ោប្លាររប៉ុន្តែសាប្លាង ធានាបាននូវភាពស៊ីចង្វាក់រវាងសកម្មភាពនៃកម្មវិធីរបស់ខ្លួន៕ យឹម សុថាន

 


ចែករំលែក៖