ព័ត៌មានទាន់ហេតុការណ៍៖

លោកម៉ារ៉ាដូណាត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយជំងឺកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Diego Maradonaត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ក្រោយពីសុខភាពរបស់លោកមិនថមថយ ដោយសារអាការជំងឺឆ្លងកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ ព្រោះតែវ័យរបស់លោកចាស់អាចប្រឈមកាន់តែខ្លាំងពីជំងឺមួយនេះ

លោកម៉ារ៉ាដូណាដែលមានវ័យ៦០ឆ្នាំត្រូវបានគេរាយការណ៍ថា ត្រូវបានគេនាំទៅកាន់គ្លីនិក Ipensa ក្នុងតំបន់ La Plata ចម្ងាយប្រហែលមួយម៉ោងពីទីក្រុង Buenos Aires បច្ចុប្បន្នម៉ារ៉ាដូណាជាគ្រូបង្វឹកក្លិបក្នុងស្រុកឈ្មោះ Gimnasia y Esgrima ហើយក្រោយពីលោកត្រូវព្យាបាលជំនួយការរបស់លោកជាអ្នកចាត់ចែងជំនួសសម្រាប់ការប្រកួតរបស់ក្រុម

របាយការណ៍បាននិយាយថា លោកម៉ារ៉ាដូណាដែលធ្លាប់បានឈ្នះពានរង្វាន់ការប្រកួតបាល់ទាត់ពិភពលោកជាមួយអាហ្សង់ទីនក្នុងឆ្នាំ១៩៨៦ និងត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមបំផុត ត្រូវបានអនុញ្ញាតឱ្យចូលមន្ទីរពេទ្យដើម្បីធ្វើតេស្ត និងព្យាបាលជំងឺកូវីដ-១៩ ខណៈដែលគាត់មានអាការខ្សោយ ហើយគាត់នឹងត្រូវធ្វើការត្រួតពិនិត្យជាច្រើនថ្ងៃបន្តទៀត

លោកម៉ារ៉ាដូណាបានរងទុក្ខជាញឹកញាប់នៅក្នុងមន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលជារឿយៗដោយសារតែរបៀបរស់នៅដ៏ខ្ជះខ្ជាយ និងដោយសារតែបញ្ហាសុខភាពរបស់លោកផងដែរ

អតីតខ្សែប្រយុទ្ធរបស់ក្លិប Napoli រូបនេះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីខែមករា ឆ្នាំ២០១៩ ដោយមានឈាមហូរក្នុងពោះ លោកក៏ធ្លាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីឆ្នាំ២០០៤ ដោយមានបញ្ហាបេះដូង និងផ្លូវដង្ហើមធ្ងន់ធ្ងរដែលទាក់ទងនឹងការប្រើប្រាស់សារធាតុកូកាអ៊ីន។

ក្រោយមកគាត់បានទទួលការស្តារនីតិសម្បទាដោយសារគ្រឿងញៀននៅគុយបា និងអាហ្សង់ទីនមុនពេលវះកាត់ក្រពះនៅឆ្នាំ២០០៥ បានជួយឱ្យគាត់ស្រកទម្ងន់ ក្នុងឆ្នាំ២០០៧ គាត់បានពិនិត្យសុខភាពខ្លួនឯងនៅក្នុងគ្លីនិកមួយនៅទីក្រុង Buenos Aires ដើម្បីជួយគាត់ឲ្យជៀសផុតពីបញ្ហាគ្រឿងស្រវឹងផងដែរ

ដោយ៖ភារៈ


ចែករំលែក៖