ព័ត៌មានទាន់ហេតុការណ៍៖

«ជញ្ជាំងខៀវ»ក្តីសង្ឃឹមចុងក្រោយរបស់លោកចូ បៃឌិន ក្នុងការដឹកនាំអាមេរិក​

ចែករំលែក៖

ផ្លូវ​ចុងក្រោយដើម្បីទទួលបានកៅអីតំណាងគ្រប់ចំនួន​២៧០ ​បេក្ខភាពចូបៃឌិន និងដូណាល់ ត្រាំ គឺត្រូវឆ្លងកាត់រដ្ឋ Pennsylvania, Michigan និង Wisconsin រដ្ឋទាំងបីបានធ្វើឲ្យគណបក្សប្រជាធិបតេយ្យចាញ់យ៉ាងឈឺចាប់បំផុតក្នុងឆ្នាំ​២០១៦។ ចំពោះលោកបៃឌិន ការបោះឆ្នោតលើកនេះផ្តោតសំខាន់ទៅលើរដ្ឋ ទាំងបីខាងលើ​។
រដ្ឋ​Georgia អាចប្រែទៅជាពណ៌ស្វាយ​ដោយសារតែតំបន់ជាយក្រុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ចំណែក​រដ្ឋ Arizona វិញ កំពុងតែទប់ទល់នឹងការឆ្លងវីរុសកូវីដ​-១៩ ហើយបានងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យវិញ។
នៅពេលនេះ លោកបៃឌិន និង លោកត្រាំ មានសំឡេងគាំទ្រ​ប្រកៀកគ្នាក្នុងការទទួលបានកៅអីតំណាងគ្រប់​២៧០។ ដើម្បីទទួលបានសំឡេងគ្រប់គ្រាន់គឺត្រូវយកឈ្នះនៅរដ្ឋទាំងបី​។ នៅពេលនេះអាចនិយាយបានថា លោកបៃឌិនបានយកឈ្នះក្នុងរដ្ឋមួយក្នុងចំណោម​៣រដ្ឋខាងលើ គឺរដ្ឋ Wisconsin ហើយបើយកឈ្នះក្នុងរដ្ឋពីរទៀត នឹងទទួលបានជ័យជម្នះ​១០០ភាគរយតែម្តង​។
មកដល់ម៉ោង ១៩ និង​៣០ នាទីថ្ងៃទី​៤ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា )លទ្ធផលនៃការបោះឆ្នោតអាមេរិកមិនមានការប្រែប្រួលនោះឡើយ​ ដោយលោកបៃឌិន រក្សា​ កៅអីតំណាង ២៣៨ និងលោកត្រាំ ២១៣ ដដែល​។ ចំណែកសន្លឹកឆ្នោតសកលវិញ លោកបៃឌិន ទទួលបាន69.021.814 សន្លឹក ។ ចំណែកលោកត្រាំទទួលបាន តែ 66.731.000សន្លឹក៕ដោយ៖ធី រីណា


ចែករំលែក៖