ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រលោកត្រាំយកកាំភ្លើង​ទៅសំញែងមុខកន្លែងរាប់សន្លឹកឆ្នោតនៅArizona

ចែករំលែក៖

រដ្ឋ Arizona ដែលបានគាំទ្រលោកត្រាំក្នុងការបោះឆ្នោតនៅឆ្នាំ​២០១៦ នោះ ពេលនេះបានងាកមកគាំទ្រ លោកបៃឌិនវិញហើយ ។ នៅមុខអគាររដ្ឋាភិបាលក្នុងទីក្រុង Phoenix រដ្ឋ​Phoenix បុរសពីរនាក់ប្រដាប់ដោយកាំភ្លើងយន្តឈរនៅមុខទីកន្លែងរាប់សន្លឹកឆ្នោត ។ កាលពីយប់ថ្ងៃទី​៥ខែវិច្ឆិកា មានក្រុមអ្នកគាំទ្រលោកត្រាំ​ប្រមាណ​២០០នាក់បាននាំគ្នាទៅកាន់ទីនោះទាមទារឲ្យឈប់រាប់សន្លឹកឆ្នោត។
ពេលនេះនៅក្នុងរដ្ឋ ​Georgia ដែលមានពលរដ្ឋ​រស់នៅដល់ទៅ​១១លាននាក់ មានកៅអីតំណាងដល់ទៅ​១៦ កំពុងតែរាប់សន្លឹកឆ្នោត ដោយពេលនេះមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ។​ ពីមុនលោកត្រាំនាំមុខនៅក្នុងរដ្ឋ​នេះដល់ទៅជាង​៧សែនសន្លឹក តែពេលនេះ​នាំមុខតែ ៦៦៥សំឡេង​ប៉ុណ្ណោះ។
នៅក្នុងរដ្ឋ​Georgia​ លោកបៃឌិនទទួលបានសំឡេងគាំទ្រសរុប ២.៤៤៧.៥១៨សន្លឹក ។ ចំណែកលោកត្រាំវិញ ទទួលបាន ២.៤៤៨.១៨៣។ ដូច្នេះលោកត្រាំ នាំមុខតែ​​៦៦៥សំឡេងប៉ុណ្ណោះ​។ ​នៅក្នុងរដ្ឋ Georgia​ លោកបៃឌិននៅមានសង្ឃឹមយកឈ្នះ ​ហើយបើឈ្នះនោះលោកត្រាំមិនមានឱកាសទៀតឡើយ។ បច្ចុប្បន្នការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ​Georgia​ បាន៩៨ភាគរយហើយ​។
កាលពីការបោះឆ្នោត ឆ្នាំ​២០០០ នៅក្នុងរដ្ឋ​ Florida មានដល់ទៅ ២៩កៅអីតំណាង ពេលនោះ លោក​George W. Bush ទទួលបានជ័យជម្នះ ដោយមានសំឡេងលើសគូប្រជែងតែ​៥៣៧សំឡេង​ប៉ុណ្ណោះ ហើយកៅអីតំណាងទាំង​២៩ បានទៅលោកប៊ូសទាំងអស់៕ដោយ៖ធី រីណា


ចែករំលែក៖