ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះមាន ១-ឈ្មោះ ខុម ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ២-ឈ្មោះ ប្រុស ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ៣-ឈ្មោះ ឆន ស្តើង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចនគរបាលបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង៣នាក់ឃាត់ខ្លួនបានខណៈកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការល្បាតក្នុងមូលដ្ឋាន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖