ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសម្រាកព្យាបាល លី ស្រីវីណា របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ដោយសារមូលហេតុ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ ។ នេះបើយោងតាមសេចក្តីសម្រេច ដែល ទើបទទួលបាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។

មន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា មានទីតាំងស្ថិតនៅផ្ទះលេខ៣៣៩A ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា នាពេលនេះ គឺ ក្រោយពេលដែលមានហេតុការណ៍ ស្លាប់របស់លោកមេធាវី ទេព ពៅ ៕ដោយ៖ចេស្ដា


ចែករំលែក៖