ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានាធិបតីថ្មីរបស់អាមេរិក បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់អាមេរិក​

ចែករំលែក៖

     អាមេរិក៖ ជាមួយនឹងជ័យជម្នះរបស់លោកបៃឌិន លោកស្រី Kamala Harris បានក្លាយជាអនុប្រធានាធិបតិស្បែកខ្មៅដំបូងគេបង្អស់ ​និងជាកូនចៅជនអន្តោប្រវេសន៍មករស់នៅអាមេរិក​។
កាលពីយប់ថ្ងៃទី​៧ខែវិច្ឆិកា លោកបៃឌិន ទទួលបានព័ត៌មានពីជ័យជម្នះរបស់លោក ក្រោយយកឈ្នះក្នុងរដ្ឋ Pennsylvania មានដល់ទៅ​២០​កៅអីតំណាង។ ជ័យជម្នះនោះជួយឲ្យលោកសម្រេច គោលដៅ​ចុងក្រោយបង្អស់គឺ តំណែងប្រធានាធិបតីអាមេរិក ក្រោយ​៥០ឆ្នាំប្រឡូកក្នុងឆាកនយោបាយ។ បន្ទាប់ពីការចាប់អារម្មណ៍ខ្ពស់ទៅលើលោកបៃឌិន លោកស្រី Kamala Harris ក៏ស្ថិតនៅក្នុងចំណោមនោះដែរ។
តើលោកស្រី​Kamala Harrisជាអ្នកណា មកពីណា?
គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ចំពោះលោកស្រី Kamala Harris ឡើយតាំងពីដើមមក ទើបតែពេលនេះបុគ្គលដែលមានឥទ្ធិពលទីពីរនៅអាមេរិក​ធ្វើឲ្យពិភពលោកចង់ដឹង ចង់ឮពីប្រវត្តិរបស់លោកស្រី។
លោកស្រីមានឈ្មោះពេញ Kamala Devi Harris ថ្ងៃខែឆ្នាំកំណើត ២០/១០/១៩៦៤ ​កើតនៅទីក្រុង Oakland, California អាមេរិក។ ឪពុករបស់លោកស្រីជាជនជាតិ ចាម៉ៃកាJamaica ចំណែកម្តាយជាជនជាតិឥណ្ឌា​ ។ អ្នកទាំងពីរជាជនអន្តោប្រវេសន៍មករស់នៅអាមេរិក។ មិនមែនជារឿងធម្មតានោះទេ ឪពុកម្តាយជាជនអន្តោប្រវេសន៍ ប៉ុន្តែបានចិញ្ចឹមកូនរៀនសូត្ររហូតដល់បានក្លាយជាអនុប្រធានាធិបតីអាមេរិក។
សារព័ត៌មាន​CNN បានផ្សាយថា លោកស្រីគឺជា​អនុប្រធានាធិបតីស្បែកខ្មៅដំបូងគេបង្អស់របស់អាមេរិក ។ នៅឆ្នាំ​១៩៨៦លោកស្រីបានបញ្ចប់មហាវិទ្យាល័យHoward ឯកទេស វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ។ នៅឆ្នាំ​១៩៨៩ លោកស្រីបានបញ្ចប់មហាវិទ្យាល័យច្បាប់Hastings College ។ នៅឆ្នាំ​២០០៣ លោកស្រីបានក្លាយជារដ្ឋអាជ្ញា​ក្នុងទីក្រុង San Francisco រដ្ឋ California ។
ចំណែកវិស័យនយោបាយដែលចាប់អារម្មណ៍បំផុតរបស់លោកស្រីរួមមានការតែងតាំងជាអគ្គព្រះរាជអាជ្ញានៃរដ្ឋ

សាន់ហ្វ្រាន់ស៊ីស្កូ អាណត្តិ ២០០៤-២០១០។ កាន់តំណែងជាអគ្គព្រះរាជអាជ្ញារដ្ឋកាលីហ្វ័រនីញ៉ាចាប់តាំងពីឆ្នាំ ២០១១ ។
នៅឆ្នាំ​២០១៦ លោកស្រីDevi Harris ក្លាយជាស្ត្រីទីពីរ បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យ តំណាងនៅរដ្ឋ​កាលីហ្វ័រនីញ៉ា​៕ដោយ៖ធី រីណា


ចែករំលែក៖