ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅបាត់ដំបង ជាង ១ម៉ឺនគ្រួសារ ទទួលអំណោយ ពូជស្រូវ ពីសម្ដេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកពូជស្រូវមកចែកជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅបាត់ដំបង។

អញ្ជើញចូលរួមអមដំណើរមានឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥និង នាយទាហាន ។

អំណោយដែលសម្ដេចក្រឡាហោម ស ខេង ត្រូវនាំយកមកចែកជូនប្រជាពលរដ្ឋនោះ ធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង ចំនួន១០២១០គ្រួសារ ។

១គ្រួសារទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម, មី ១កេស, ត្រីខ ចំនួន ១យួរ, ទឹកត្រី ចំនួន ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១កេស, ឃីត ១កញ្ចប់, ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល។ 

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងបានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង  បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៨ស្រុក/ក្រុង ក្នុងខេត្តបាត់ដំបង៕

ដោយ៖សូរិយា


ចែករំលែក៖