ខេត្តកោះកុង៖ កោះស្ដេច ក្នុងចំណោមប្រជុំកោះទាំង ១២ នៅស្រុកគិរីសាគរ ខេត្តកោះកុង គឺជាកោះមួយ ដែលមានប្រជាជនរស់នៅច្រើនជាងគេ។ និងមានចម្ងាយប្រមាណ ២គីឡូម៉ែត្រពីពយជប៉ុន ដោយភ្ញៀវទេសចរអាចធ្វើដំណើរតាមអូប័រ ទៅដល់កោះស្ដេច ចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះគឺមានទេសភាពស្អាតត្រជាក់ភ្នែក ទាំងលើដី និងក្រោមទឹក។
កោះស្ដេច មានរាងដូចគ្រាប់សណ្ដែកដែលមានផ្ទៃដីជិត២គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ ៦០១គ្រួសារ ដែលជាង ៧០% គឺជាអ្នកប្រកបរបរនេសាទ។
ជាក់ស្តែងនៅលើកោះស្ដេច អ្នកទេសចរអាចទស្សនាភូមិស្ថានរបស់អ្នកស្រុក រួចបន្តដំណើរទៅកាន់ទៅកាន់ភាគខាងជើងនៃកោះ ដើម្បីទស្សនាអណ្ដូងទឹកដ៏អស្ចារ្យមួយ ដែលផ្គត់ផ្គង់ទឹកសាបដល់ប្រជាពលរដ្ឋនៅលើកោះនេះ តាំងពីបុរាណមក។ ហើយមិនឆ្ងាយប៉ុន្មានពីអណ្ដូងទឹកនេះ ភ្ញៀវទេសចរ នឹងប្រទះឃើញតំបន់ថ្មប៉ប្រះទឹកដ៏ស្រស់ស្អាតមួយ លាតសន្ធឹងនៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ។
តោះអ្នកណាខ្លះមិនធ្លាប់ទៅ ហើយចង់ដឹងអត់ថា កោះស្ដេច មានអ្វីខ្លះទៀត សូមទស្សនាវីដេអូមានដូចខាងក្រោមនេះ៖