ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមលោកត្រាំបន្តប្តឹងតុលាការកំពូល​ដើម្បីទប់ស្កាត់ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ

ចែករំលែក៖

អាមេរិក៖ ក្រុមការងាររបស់លោកត្រាំ បានព្យាយាមរារាំងរដ្ឋPennsylvania ប្រកាសលទ្ធផលបោះឆ្នោត ហើយជ័យជម្នះបាននៅលើលោកបៃឌិន ។
សារព័ត៌មានរ៉យទ័របានផ្សាយថា មេធាវីរបស់លោកត្រាំ បានបញ្ជូនពាក្យបណ្តឹងទៅកាន់តុលាការរដ្ឋ​Pennsylvania ចោទប្រកាន់សន្លឹកឆ្នោតមួយចំនួនដែលបោះតាមប្រៃសណីយ៍មិនស្របច្បាប់​។
ក្នុងពាក្យបណ្តឹង​បានប្តឹងទម្រង់បោះឆ្នោតតាមប្រៃសណីយ៍មិនមានតម្លាភាព​​។ មិនតែប៉ុណ្ណោះ ក្រុមការងាររបស់លោកត្រាំ​បានចោទប្រកាន់មន្ត្រីក្នុងតំបន់ថាបំពានរដ្ឋធម្មនុញ្ញ ។​ ក្រុមការងាររបស់លោកត្រាំបានចោទប្រកាន់ប្រព័ន្ធបោះឆ្នោតមិនមានតម្លាភាព គឺក្នុងពេលបោះឆ្នោតផ្ទាល់បានត្រួតពិនិត្យយ៉ាងតឹងតែង ចំណែកការបោះឆ្នោតតាមប្រៃសណីយ៍មិនមានការរឹតបន្តឹង​សោះ។
អភិបាលរដ្ឋ​ Pennsylvania លោក Josh Shapiro បានលើកឡើងថា ពាក្យបណ្តឹងរបស់លោកត្រាំ មិនមានភស្តុតាងគ្រប់គ្រាន់ឡើយ ។ លោកបន្តទៀតថា ច្បាប់ក្នុងរដ្ឋ​Pennsylvania ត្រូវបានអនុម័តយ៉ាងរឹងមាំ ហើយការជ្រើសរើសរបស់ពលរដ្ឋ​ត្រូវបានគោរព ។
ក្រុមអ្នកជំនាញបានលើកឡើងថា បើទោះបីក្រុមលោកត្រាំបន្តប្តឹងផ្តល់ក្តី ក៏មិនអាច​ផ្លាស់ប្តូរលទ្ធផលក្នុងការបោះឆ្នោតបានដែរ​ ៕

ដោយ៖ធី រីណា


ចែករំលែក៖