ព័ត៌មានទាន់ហេតុការណ៍៖

គ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល មានល្បិចកលបំផុត ចង់បន្តសុីការប្រាក់ពីអតិថិជន

ចែករំលែក៖

ភ្នំពេញ៖ អតិថិជន ត្រូវប្រុងប្រយ័ត្នចំពោះការខ្ចីបុលពីមីក្រូហិរញ្ញវត្ថុខ្លះ ត្រូវសិក្សានូវល័ក្ខខ័ណ្ឌ ,កិច្ចសន្យា ,ការកំណត់ពេលវេលា នៃការទូទាត់ប្រាក់, និងរបៀបរបបធ្វើការងារ អាចមានទំនុកចិត្ត ឬត្រូវខកចិត្ត ឈឺចាប់ ដោយសារក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុខ្លះ ចរិកគ្មានការទទួលខុសត្រូវ តាមគោលការណ៍កិច្ចសន្យាជាដើម។ ជាក់ស្តែងគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល ខេត្តកណ្តាល ប្រើល្បិចឱ្យអតិថិជន ល្វីងមក ភូកកុហក គ្រប់បែបយ៉ាង ប្រើប្រាស់វិធានការ ថាជាប់រវល់ ជាប់ប្រជុំ បង្ខំចិត្តឱ្យអតិថិជន ធុញទ្រាន់ ខណៈយកប្រាក់មកបង់ផ្តាច់ហើយ មិនព្រមទទួល ក្នុងគោលបំណងមានចេតនា បន្តសុីការប្រាក់ពីអតិថិជន កំពុងជួបវិបត្តិក្នុងសម័យកូវីដ-១៩ កំពុងរាតត្បាតនោះ។ ជាធម្មតា កំណត់នៃការបង់ប្រាក់តាមកិច្ចសន្យាគ្រប់ខែ គ្រប់ឆ្នាំ កូនបំណុលគាត់ មានសិទ្ធយកប្រាក់មកបង់ផ្តាច់ ដើម្បីកាត់បន្ថយខាតលើការបង់ការប្រាក់ ប៉ុន្តែគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល ឃើញអតិថិជនល្អ បង់ប្រាក់ទៀងទាត់ ក៏មានល្បិច ក្នុងចេតនាឱ្យអតិថិជន លំបាកពីការរងចាំ លើកពេលបង់ផ្តាច់ពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើយ៉ាងណាឱ្យអតិថិជន ធុញទ្រាន់ នូវការរងចាំ ក៏បង្ខំចិត្តខ្ជិលបង់ផ្តាច់ ដោយបែបបទយូរពេក ធ្វើអោយ គ្រឹៈស្ថានឯកជនមីក្រូហិរញ្ញវត្ថុ បន្តបានសុីការប្រាក់។ ផ្ទុយទៅវិញ គ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល បានបរាជ័យ ជាមួយអតិថិជន ខណៈគាត់ពឹងបណ្តាសារព័ត៌មាន ឱ្យជួយផ្សាយពីល្បិចកលក្រុមហ៊ុន បង្កើតភាពអយុត្តិធម៍មកលើគាត់ ក្នុងនាមជាអតិថិជន ។
សូមបញ្ជាក់ថា៖ គ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល បានប្រញាប់ប្រញាល់ទទួលលុយបង់ផ្តាច់ភ្លាមៗពី អតិថិជន បន្ទាប់ពីអង្គភាព«នគរដ្រេហ្គន» អង្គភាព«នគរវត្ត» បានផ្សព្វផ្សាយពីហេតុការណ៍ នៃអំពើការងារមិនគប្បីពីគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល មកលើអតិថិជននោះ។ ចុះបើគ្មានការផ្សព្វផ្សាយការពិតពីតថភាពការងាររបៀបនេះ តើនឹងមានអតិថិជនប៉ុន្មាននាក់ទៅ អាចរងគ្រោះ ប្រឈមពីគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល ប្រើល្បិចកលដើម្បីបន្តចង់សុីការប្រាក់..?
សូមរម្លឹកថា៖ មួយរយៈកន្លងទៅ បុរសម្នាក់បានដើចេញពីគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួលដោយក្តីហួសចិត្ត ឆួលច្រមុះ ក្តៅស្លឹកត្ររចៀក និងមិនយល់ពីច្បាប់របស់គ្រឹះស្ថានមួយនេះ ខណៈរូបគាត់មានលុយគ្រប់ចំនួនយកទៅបង់ផ្តាច់ដើម្បីទទួលបានប្លង់ដីជាកម្មសិទ្ធរបស់គាត់យកមកប្រើប្រាស់វិញ ប៉ុន្តែបែជាខាងគ្រឹះស្ថានបានពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យអតិថិជនមានខឹងសម្បាយ៉ាងខ្លាំង និងមិនយល់ទាល់តែសោះ ហេតុក៏មានចេតនាចង់បន្តសុីការប្រាក់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោក ញ៉ាញ់ យន ដែលមានស្រុកកំណើតនៅក្នុងភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺបានរៀបរាប់ឲ្យដឹងថា៖ រូបគាត់បានខ្ចីប្រាក់ពីគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ជាលើកទី២ហើយ ដោយខ្ចីលើកទីមួយរូបគាត់បង់បានពាក់កណ្តាលហើយ ហើយគាត់ក៏បានខ្ចីថែមជាលើកទីពីរដោយខាងគ្រឹះស្ថានបានយល់ព្រមឲ្យខ្ចីផងដែរ។
រូបគាត់បានបន្តទៀតថា៖ ដោយយោងតាមលក្ខខ័ណ្ឌរបស់គ្រឹះស្ថានវែលខម ហ្វាយនែន (ខេមបូឌា) ម.ក ដោយតម្រូវឲ្យអតិថិជនបង់ការប្រាក់រយះពេល១២ខែស្មើរនិង១ឆ្នាំ អតិថិជនអាចមានសិទ្ធបង់ផ្តាប់បាន(ទាំងដើមទាំងការ) ។ ដូច្នេះរូបគាត់បានបង់អស់ឲ្យទៅខាងគ្រឹះស្ថានខាងលើនោះបានរយៈពេល១២ខែហើយ ដោយខាងគ្រឹះស្ថានបានប្រាប់គាត់ថាបើបង់បានគ្រប់១២ខែហើយត្រឹមត្រូវតាមការរបស់គ្រឹះស្ថាន។
ស្រាប់តែនៅថ្ងៃកើតហេតុរូបគាត់(អតិថិជន) បានយកប្រាក់ទៅបង់ឲ្យគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន (ខេមបូឌា) ម.កសាខាស្រុកអង្គរស្នួលបែជាខាងគ្រឹះស្ថានបានពន្យាពេលក្នុងការបង់លុយផ្តាច់ទៅវិញដោយបានប្រាប់គាត់ថា៖ ឲ្យយកប្រាក់មកបង់នៅថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០២០ហើយ នៅពេលដែលគាត់យកប្រាក់មកបង់ស្រាប់តែខាងភ្នាក់ងារគ្រឹះស្ថានប្រាប់គាត់ថា៖ មេជាប់រវល់ដោយបានសរសេរលើលិខិតបញ្ជាក់ប្រាប់គាត់ឲ្យមកបង់នៅថ្ងៃទី០៤ខែឆ្នាំដដែល។ លុះដល់ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២០ រូបលោកបានយកប្រាក់មកបង់ម្តងទៀតបែជាខាងភ្នាក់ងារគ្រឹះស្ថានប្រាប់គាត់ថា មេជាប់រវល់ទៀត។ អតិថិជនរូបនោះបានបន្តឲ្យដឹងទៀតថា៖ ដោយសារតែគាត់មិនមានពេលត្រឡប់ទៅវិញទៅមកគាត់ក៍អង្គុយចាំនៅក្នុងគ្រឹះស្ថាននោះតាំងពីរព្រឹកដល់ល្ងាចក៍នៅតែមិនមានភ្នាក់ងាររបស់គ្រឹះស្ថានណាម្នាក់ចេញមកទទួលយកការបង់ប្រាក់ផ្តាច់របស់គាត់ឡើយ។

ដូច្នេះហើយរូបគាត់បានសំណូមពរដល់ប្រធានគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន (ខេមបូឌា)ម.ក សូមមេត្តាជួយទទួលយកការបង់លុយផ្ដាច់របស់គាត់ផងដើម្បីគាត់បានដកយកប្លង់ដីប្លង់ផ្ទះមកវិញ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះអង្គភាព នគរវត្ដនិងនគរដ្រេហ្គនមិនអាចសុំការបកស្រាយបានទេពីគ្រឹះស្ថានឯកជន វែលខម ហ្វាយនែន (ខេមបូឌា)ម.ក សាខាបែកចានស្រុកអង្គស្នួល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយស្ត្រីដែលកន្លងទៅកាន់លេខទូរស័ព្ទ 012849046 អៈអាងកន្លងទៅជាតំណាងក្រុមហ៊ុន បែជាទូរស័ព្ទគ្មានអ្នកទទួល។ ប៉ុន្តែកន្លងបានប្រាប់ថា ខាងក្រុមហ៊ុនបានយល់ព្រមឯកភាពគ្នា ជាមួយអតិថិជន រួចរាល់ហើយ។
សូមជម្រាបថា៖ បើគ្មានប្រព័ន្ធផ្សព្វផ្សាយពីការពិតដល់សង្គមទេ ប្រហែលបុរសខាងលើ មិនទទួលបានយុត្តិធម៌ពី គ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល នោះជាដាច់ខាត។ ដូច្នេះសូមអតិថិជន មានការប្រុងប្រយ័ត្ន មុននឹងមានបំណងខ្ចីបុលពី គ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល ជៀសវាង ឈឺក្បាល វិលមុខ ចុកចាប់ ត្រង់មានលុយទៅបង់ផ្តាច់ជូនវិញហើយ បែជាក្រុមហ៊ុនមិនទទួល បង្កើតជាលេស១០០ជំពូក..ជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖