ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះខ្សែភ្លើង តែត្រូវបានកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះខ្សែភ្លើង នៅមុខមន្ទីរព្យាបាលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទាំងកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចេញមកជួយធ្វើអន្តរាគមន៍។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដោយសារតែឆ្លងប្រព័ន្ធអគ្គិសនីទើបបណ្ដាលឱ្យក្លាយជាអគ្គិភ័យឆាបឆេះខ្សែភ្លើងលើបង្គោលយ៉ាងសន្ធោសន្ធៅ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ រួមទាំងកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញមកធ្វើអន្តរាគមន៍រហូតអគ្គិភ័យរលត់ទៅវិញ ហើយនៅក្នុងករណីអគ្គិភ័យឆាបឆេះនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើងនៅលើបង្គោលប៉ុណ្ណោះ។

ជាចុងក្រោយកម្លាំងសមត្ថកិច្ចបានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើប្រព័ន្ធអគ្គិសនីនៅតាមគេហដ្ឋានរបស់ខ្លួនដើម្បីចូលរួមបង្ការនិងការពារមិនឱ្យមានអគ្គិភ័យកើតឡើង៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖