ខេត្តរតនគិរី៖ ស្រ្តីឈឺពោះឆ្លងទន្លេម្នាក់ត្រូវបាន
កម្លាំងវេនប្រចាំបញ្ជាទី១ លោកអនុសេនីយ៍ឯក សុខ ជាតិ និងលោកអនុសេនីយ៍ទោ ងី ឡូច យករថយន្តសឺរ៉ែនជួយដឹកទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ប្រកបដោយសុវត្តិភាព។
ការបញ្ជូនស្រ្តីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពនោះតាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវធ្វើឡើងនៅវេលាម៉ោង១៥៖២០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០នៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រភពសមត្ថកិច្ចនគបាលស្រុកអូរយ៉ាដាវបានឱ្យដឹងថាស្រ្តីឈឺពោះឆ្លងទន្លេនោះឈ្មោះ សេវ ភិ អាយុ ២៥ឆ្នាំ ជនជាតិដើមភាគតិចចារាយ រស់នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ហើយត្រូវបានសមត្ថកិច្ចបញ្ជូនមកមណ្ឌលសុខភាពស្រុកអូរយ៉ាដាវហើយបានប្រសូតបានទារកនៅវេលាម៉ោង១០៖៤៥នាទីយប់ប្រកបដោយសុវត្តិភាពផងដែរ៕
ដោយ ៖ ជីវ័ន្ត