ក្រុមអ្នកនយោបាយអាមេរិក និងអ្នកឯកទេសវិភាគបាននិយាយទៅកាន់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍ថា អ្វីដែលបារម្ភបំផុតនាពេលនេះគឺលោកត្រាំ អាចធ្វើឲ្យបែកធ្លាយ រឿងសម្ងាត់បំផុតរបស់អាមេរិក ។ ប្រសិនបើបែកធ្លាយនោះ រដ្ឋាភិបាលបន្ទាប់ នឹងជួបនៅបញ្ហាជាច្រើន ពិសេសគឺបញ្ហាសន្តិសុខជាតិ ។
នៅពេលនេះគណបក្សសាធារណរដ្ឋក៏បានជំរុញឲ្យលោកត្រាំ ចែករំលែកព័ត៌មានសម្ងាត់ទៅកាន់លោកបៃឌិន ដើម្បីដឹកនាំអាមេរិកជាបន្តទៀត។ ក្រុមអ្នកឯកទេសបារម្ភខ្លាច លោកត្រាំ ភ្លេចខ្លួនធ្វើឲ្យបែកធ្លាយព័ត៌មានចារកិច្ច ដ៏សំខាន់ ពីលោកត្រាំ មុនពេលចាកចេញពីសេតវិមាន។
ការបារម្ភខាងលើក្រោយពេល លោកត្រាំតែងតែ និយាយថា «ខ្ញុំជាប្រធានាធិបតី ខ្ញុំមានសិទ្ធបកស្រាយពីព័ត៌មានសម្ងាត់ »។ ជាច្រើនលើកកន្លងមក លោកត្រាំ បានបង្កផលលំបាកយ៉ាងខ្លាំង ដល់ក្រុមចារកិច្ចអាមេរិក ដោយសារតែការភ្លាត់មាត់និយាយដោយមិនដឹងខ្លួន។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិកគ្រប់រូប ក្រោយពេលចាកចេញពីតំណែង ឬបញ្ចប់អាណត្តិ រឿងសម្ងាត់របស់ជាតិ នឹងត្រូវរក្សាក្នុងចិត្ត «ស្លាប់យកតាម»មិនអាចទម្លាយឲ្យអ្នកណាដឹកឡើយ ។ រឿងសម្ងាត់មានដូចជា វិធីសាស្ត្រ វាយប្រហារដោយអាវុធបរមាណូ ការប្រមូលព័ត៌មានសម្ងាត់ពីបណ្តាប្រទេស …។
អ្នកដែលធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់គឺ នឹងក្លាយជាអ្នកទោសប្រវត្តិសាស្ត្រ ទោសក្បត់ជាតិ មិនអាចលើកលែងបានឡើយ៕
ដោយ៖ធី រីណា