ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅឱសថស្ថាន ជា ដាវី ផ្ទះលេខ ៣៨ ផ្លូវលេខ១១១ នៅក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានដាក់ខ្សែចងបាំងផ្លូវ មិនឱ្យប្រជាពលរដ្ឋធ្វេីដំណេីរនោះទេ ដែលជាផ្លូវសាធារណៈសោះ។
បន្ទាប់ពីទទួលបានខមមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ បានទាក់ទងទៅនគរបាលប៉ុស្តិ៍អូរឫស្សីទី១ ខណ្ឌ៧មករា ដេីម្បីចុះទៅធ្វេីការណែនាំអប់រំ និងដកខ្សែដែលម្ចាស់ផ្ទះចងបាំងផ្លូវ ដេីម្បីងាយស្រួលសម្រាប់ឱ្យប្រជាពលរដ្ឋធ្វេីដំណេីរជាសាធារណៈវិញផងដែរ៕
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះសូមកុំធ្វើទង្វើអាក្រក់ដូចជាម្ចាស់ផ្ទះខាងលើនេះដោយមិនទុកផ្លូវសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរនោះទេថែមទាំងជាទង្វើមិនល្អដោយធ្វើអោយមានការប៉ះពាល់ដល់ចរាចរណ៍សាធារណៈជន ផងដែរ។
ជាចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញសូមមេត្តាទុកផ្លូវដែលជារបស់សាធារណៈជនឱ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលផងដែរ៕ដោយ៖ជីណា