ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសខកខានមិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ National League ក្រោយចាញ់បែលហ្ស៊ិក

ចែករំលែក៖

ក្តីសង្ឃឹមរបស់អង់គ្លេសក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Nations League ត្រូវបានបញ្ចប់ដោយការចាញ់ក្រុមបែលហ្ស៊ិកនៅ Leuven ក្នុងលទ្ធផល ២ទល់០។

ក្រុមរបស់លោក Gareth Southgate បានបាត់បង់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រនេះបន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះបែលហ្ស៊ិកបំបាក់២ទល់០ ដោយកីឡាករ Youri Tielemans របស់ក្រុម Leicester City បានរកគ្រាប់បាល់បើកឆាកបន្ទាប់លេងបាន១០ នាទី ហើយកីឡាករ Dries Mertensបានបង្កើនឱកាសម្តងទៀតរកបាន១គ្រាប់បន្ថែមនៅនាទីទី២៣

ការបរាជ័យនេះមានន័យថា ប្រទេសអង់គ្លេសនឹងមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រឡើយបន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ កាលពីឆ្នាំ២០១៩។ក្រៅពីគូខាងលើនេះ ការប្រកួតកាលពីយប់មិញដូចគ្នាក្នុងពានរង្វាន់ National League មានក្រុមខ្លាំងៗមួយចំនួនក៏ទទួលបានលទ្ធផលល្អដែរ ក្នុងនោះក្រុមអុីតាលីឈ្នះប៉ូឡូញ២ទល់០, ក្រុមដាណឺម៉ាកឈ្នះអ៊ីស្លង់២ទល់១, ក្រុមវែលបានឈ្នះអៀរឡង់ខាងជើង១ទល់០, ទួរគីឈ្នះរុស្ស៊ី៣ទល់២ជាដើម ៕ដោយ៖ភារៈ


ចែករំលែក៖