តាមលទ្ធផលរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី Moldova កាលពីថ្ងៃទី១៥ខែ វិច្ឆិកាបង្ហាញឲ្យឃើញថា អតីតនាយករដ្ឋមន្ត្រី លោកស្រី Maia Sandu ទទួលបានជ័យជម្នះ នាំមុខដល់ទៅ១៥ភាគរយ។
ការបោះឆ្នោតប្រធានាធិបតី មានបេក្ខភាពពីររូបគឺមកពីគណបក្សសកម្មភាពនិងសាមគ្គីភាព ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោកស្រីMaia Sandu និងគណបក្សកាន់អំណាចដឹកនាំដោយ ប្រធានាធិបតី Igor Dodon។
តាមលទ្ធផលបណ្តោះអាសន្ន លោកស្រីMaia Sandu ទទួលបានជ័យជម្នះនាំមុខ ប្រធានាធិបតីដល់ទៅ ១៥ភាគរយ។ នៅពេលនេះប្រទេសជាច្រើន ក៏បានផ្ញើលិខិតជូនពរផងដែរ។
តាមតួលេខរបស់គណៈកម្មការរៀបចំការបោះឆ្នោត ក្រោយការរាប់សន្លឹកឆ្នោតបាន១០០ភាគរយ ឃើញថា លោកស្រីMaia Sandu ទទួលបានជ័យជម្នះ ដោយមានសន្លឹកឆ្នោតគាំទ្រដល់ទៅ៥៧,៧៥ភាគរយ ។ ចំណែកប្រធានាធិបតីIgor Dodon វិញទទួលបានតែ៤២,២៥ភាគរយប៉ុណ្ណោះ។
ក្រោយប្រកាសលទ្ធផលបណ្តោះអាសន្ន ប្រធានាធិបតី Igor Dodon ក៏បានជូនពរលោកស្រី Maia Sanda ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ។
នៅពេលនេះដែរវិមានប្រធានាធិបតីរុស្ស៊ី បានប្រកាសថា វិមានក្រែឡាំងគោរពទៅតាមលទ្ធផលបោះឆ្នោតនៅម៉ូលដូវ៉ា ដោយសង្ឃឹមថា នឹងសហការគ្នាបានល្អជាមួយរដ្ឋាភិបាលថ្មី៕
ដោយ៖ធី រីណា