មន្ត្រីក្រោមឱវាទនៅសេតវិមាន ប្រឈមនឹងបញ្ហាជាច្រើន ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមចាញ់ក្នុងការបោះឆ្នោត នឹងផ្ទេរអំណាចដោយសន្តិភាព។ មន្ត្រីជាច្រើនបានសម្រេចជ្រើសរើស វិធីសាស្ត្រចាកចេញឲ្យឆ្ងាយ (លាលែងពីតំណែង)បញ្ជៀសរឿងអាស្រូវ ។
ក្នុងពេលនេះ លោកត្រាំបានប្រកាសថា មូលហេតុដែលលោកបៃឌិនឈ្នះក្នុងការបោះឆ្នោតនេះគឺជាការបន្លំសន្លឹកឆ្នោត។ មិនតែប៉ុណ្ណោះ លោកត្រាំបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាបានផ្សាយព័ត៌មានមិនពិត។ ជាមួយគ្នានោះក៏បានរិះគន់ក្រុមហ៊ុនDominion Voting Systems ផ្តល់ម៉ាស៊ីនបោះឆ្នោតរាប់សន្លឹកឆ្នោតខុស ។
លោកត្រាំបានបង្ហោះនៅលើបណ្តាញសង្គមថា «លោកបៃឌិន មានភាពស្មោះត្រង់ក្នុងប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ។ យើងនៅមានផ្លូវវែងឆ្ងាយ ខ្ញុំមិនទទួលស្គាល់អ្វីទាំងអស់ នេះជាការបោះឆ្នោតបន្លំ»។
សកម្មភាពខាងលើរបស់លោកត្រាំ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពី អ្នកនយោបាយអាមេរិក ទាំង គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ដោយសារតែសកម្មភាពទាំងនោះប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់អាមេរិកនៅលើឆាកអន្តរជាតិ៕
ដោយ៖ធី រីណា