ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅវាលស្រែសង្ស័យធ្វើអត្តឃាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចជំនាញស្រុកមង្គលបុរីបានចុះទៅពិនិត្យ សពបុរសម្នាក់បន្ទាប់ពីអ្នកស្រុកបានប្រទះឃើញ  នៅចំណុចវាលស្រែក្បែរស្ពានបាក់ ស្ថិតក្នុងភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរីខេត្ត ។  ករណីនេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពី ល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិឃុំខាងលើ ហើយមកទល់ពេលនេះទាំងសមត្ថកិច្ចជំនាញនិងអ្នកស្រុកមិនទាន់ស្គាល់បុរសនេះទេ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសនេះមានអាយុប្រហែល ជាង៤០ឆ្នាំ ពាក់អាវក្រណាត់ដៃវែង ពណ៌ប្រផេះឆ្នួតស ពាក់អាវយឺតខាងក្នុងឆ្នូតក្រហម ស្លៀកខោក្រណាត់ជើងខ្លីពណ៌ក្រហម។ ក្រោយពីបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យយ៉ាងល្អិតល្អន់ហើយសមត្ថកិច្ចសន្និដ្ឋានថា បុរសនេះស្លាប់ដោយធ្វើអត្តឃាតចងកស្លាប់ទាំងអង្គុយ និងកំពុងប្រកាសរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ប្រាថ្នា


ចែករំលែក៖