ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកក្រគរដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះជួយប្រមូលផលស្រូវប្រជាកសិករ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយមើលឃើញភាពលំបាក និងកំពុងរងការខ្វះខាតរបស់បងប្អូនប្រជាកសិករ កម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរចំនួនប្រមាណ៥៥នាក់ ដឹកនាំដោយលោក លីវ សេងហុីម អភិបាលនៃគណ:អភិបាលស្រុកក្រគរ បានចុះជួយប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករ ។

កម្លាំងចុះជួយប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករខាងលើ បានកើតឡើងនៅថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពពព័ត៌មានពីកម្លាំងចុះការងារផ្ទាល់បានឲ្យដឹងថា ជាលទ្ធផលក្នុងការងារនេះកម្លាំងគណៈបញ្ជាការឯកភាពស្រុក បានជួយប្រមូលផលស្រូវជូនប្រជាកសិកររបស់យើង លើផ្ទៃដីទំហំប្រមាណ១ហិកតា ហើយកម្លាំនៅបន្តចុះជួយបងប្អូនប្រជាកសិកររបស់យើងថែមទៀត ៕ដោយ៖ បុឹម ពិន


ចែករំលែក៖