ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់កីឡាប្រឆាំងគ្រឿងញៀន

ចែករំលែក៖

ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃន្ទ ទី១៦ វិច្ឆិកាបានអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឱ្យមន្រ្តីយុត្តិធម៌អាមេរិកបន្តការដាក់ទណ្ឌកម្មព្រហ្មទណ្ឌប្រឆាំងនឹងជនណាដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិរបស់អត្តពលិកអាមេរិក

ច្បាប់ប្រឆាំងគ្រឿងញៀនសម្រាប់វិស័យកីឡាដែលពីមុនបានអនុម័តដោយសភាជាឯកច្ឆន្ទបាន ហើយ ព្រឹទ្ធសភាកំពុងអនុម័តនោះ នឹងត្រូវការតែហត្ថលេខារបស់ប្រធានាធិបតីមួយទៀតដើម្បីក្លាយជាច្បាប់ចូលជាធរមាន

ប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀនអាមេរិក (USADA) លោក Travis Tygart មានប្រសាសន៍ថា “ច្បាប់នេះនឹងផ្តល់វិធានការការពារដែលត្រូវការដើម្បីការពារអត្តពលិកស្អាតស្អំ និងដាក់ទណ្ឌកម្មអត្តពលិកណាដែលប្រើគ្រឿងញៀនសម្រាប់ការប្រកួតអន្តរជាតិក្នុងវិស័យកីឡា និងដែលបង្កអន្តរាយដល់អត្តពលិក” ។

លោកបន្តថា ច្បាប់នេះនឹងដាក់ទណ្ឌកម្មព្រហ្មទណ្ឌចំពោះប្រព័ន្ធនានាដែលអនុវត្តនូវផែនការបោកប្រាស់ ពោលគឺការបង្ខំឲ្យអត្តពលិកក្នុងវិស័យអាជីវកម្មកីឡាប្រើប្រាស់សារធាតុញៀនដើម្បីទទួលបានជោគជ័យក្នុងការប្រកួត ច្បាប់នេះក៏ការពារអ្នកផ្សាយព័ត៌មានពីការសងសឹក និងផ្តល់សំណងដល់អត្តពលិកណាដែលស្អាតស្អំ

គួរបញ្ជាក់ថា អាមេរិកអនុម័តច្បាប់នេះគឺមានគោលបំណងប្រយុទ្ធប្រឆាំងនិងធ្វើឲ្យមានភាពស្អាតស្អំកីឡាទូទាំងពិភពលោក ហើយច្បាប់នេះឆាប់ក្លាយជាច្បាប់ជួយផ្លាស់ប្តូរការប្រកួតសម្រាប់អត្តពលិកស្អាតស្អំដើម្បីកិត្តិយសកីឡាករ ៕ដោយ៖ភារៈ

 


ចែករំលែក៖