នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអុីស្រាអែលពីសំណាក់រដ្ឋមន្ត្រីការបរទេសបារ៉ែនលោក Abdullatif Al-Zayani ប្រទេសទាំងពីរក៏បានសម្រេចបើកស្ថានទូត ឡើងវិញដើម្បីបង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមកាលពីថ្ងៃទី១៨ខែវិច្ឆិកា ក្នុងទីក្រុងជេរូសាឡឹម រដ្ឋមន្ត្រីប្រទេសទាំងពីរបានប្រកាសពីការសម្រេចបើកស្ថានទូតនៅក្នុងប្រទេសនិីមួយៗ។ រដ្ឋមន្ត្រីការបរទេសបារ៉ែនលោកAbdullatif Al-Zayani បញ្ជាក់ថា «ខ្ញុំពិតជារីករាយយ៉ាងខ្លាំងដោយបានជូនដំណឹងដល់រដ្ឋមន្ត្រីការបរទេសអុីស្រាអែលពីការបើកស្ថានទូតនៅក្នុងទឹកដីអុីស្រាអែល »។
ចំណែករដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Ashkenazi បានបញ្ជាក់ថា លោកសង្ឃឹមថាស្ថានទូត អុីស្រាអែលនៅក្នុងប្រទេសបារ៉ែនក៏នឹងសម្ពោធក្នុងខែធ្នូឆ្នាំ២០២០នេះដែរ ក្នុងពេលដែលលោកបំពេញទស្សនកិច្ចលើកដំបូងទៅកាន់អុីស្រាអែល។
នេះជាសកម្មភាពល្អប្រសើរបំផុត របស់ប្រទេសទាំងពីរ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀត ពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ៕ដោយ៖ធី រីណា