ព័ត៌មានទាន់ហេតុការណ៍៖

រាប់សន្លឹកឆ្នោតដោយដៃម្តងមួយសន្លឹកក៏លោកត្រាំនៅតែចាញ់ក្នុងរដ្ឋ Georgia

ចែករំលែក៖

បើទោះបីជារាប់សន្លឹកឆ្នោតដោយដៃ​ម្តងមួយសន្លឹកនៅក្នុងរដ្ឋ​Georgia តាមការចង់បានរបស់ក្រុមការងាររៀបចំការបោះឆ្នោតរបស់លោកត្រាំ ក៏មិនអាចផ្លាស់ប្តូរលទ្ធផលបោះឆ្នោតនោះបានដែរ គឺលោកត្រាំនៅតែចាញ់ដដែល។
អគ្គលេខាធិការ​រដ្ឋ Georgiaលោក​Brad Raffensperger ​កាលពីថ្ងៃទី​១៩ខែវិច្ឆិកា​បានប្រកាសថា ការរាប់សន្លឹកឆ្នោតដោយដៃនៅក្នុងរដ្ឋនេះបានបញ្ចប់ហើយ ដោយលទ្ធផលលោកបៃឌិននាំមុខលោកត្រាំ​ចំនួនសន្លឹកឆ្នោត 12.284 សន្លឹក។ លោក​ Raffensperger បន្តទៀតថា នៅថ្ងៃទី២០ខែវិច្ឆិកា និឹង​ប្រកាសលទ្ធផលផ្លូវការក្នុងរដ្ឋនេះ​ ដើម្បីបញ្ចប់ការតវ៉ា។
ការរាប់សន្លឹកឆ្នោតក៏មានការផ្លាស់ប្តូរមួយចំនួនដែរ ដោយពីមុនលោក​បៃឌិននាំមុខ​14.000 សន្លឹក ប៉ុន្តែក្រោយការរាប់ដោយដៃ លោកបៃឌិន​នាំមុខតែ12.284 សន្លឹកតែប៉ុណ្ណោះ គឺថយចុះជាង​១៧០០សន្លឹក ។ តាមច្បាប់នៅក្នុងរដ្ឋGeorgia លទ្ធផលបោះឆ្នោតមានគម្លាតពិីគ្នាត្រឹម០,៥%ចុះក្រោមនឹងមានសិទ្ធិទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញដោយដៃម្តងមួយសន្លឹក​។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ លោកបៃឌិន​នឹងដាក់លិខិតប្តឹងក្រុមការងាររបស់លោកត្រាំ​ដែលមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត។
បើទោះបីរង់ចាំដល់ខែធ្នូទើបលទ្ធផលបោះឆ្នោតចេញជាផ្លូវការ​នឹងត្រូវប្រកាសជាផ្លូវការក្តី ប៉ុន្តែ​ប្រព័ន្ធផ្សព្វផ្សាយនានារបស់អាមេរិក​​បានផ្សាយយ៉ាងគគ្រឹកគគ្រេងថា លោកបៃឌិនជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ខែវិច្ឆិកា ។ ប៉ុន្តែលោកត្រាំ និងក្រុមការងារនៅតែបន្តប្រឆាំង មិនព្រមទទួលស្គាល់ ធ្វើឲ្យដំណើរការផ្ទេរអំណាចត្រូវជាប់គាំ​ង។ ប្រធានាធិបតីជាប់ឆ្នោតថ្មី​លោកបៃឌិន​នឹងប្តឹង​រដ្ឋាភិបាល​របស់លោកត្រាំ​ឡើងទៅកាន់រដ្ឋបាលសេវាកម្មទូទៅ (GSA) ដែលយឺតយ៉ាវក្នុងការផ្ទេរអំណាច​៕ដោយ៖ធី រីណា


ចែករំលែក៖