ភ្នំពេញ៖ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញអរិយក្សត្រ និងជ្រោយចង្វារ ស្វាយជ្រំ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មានសកម្មភាពធំធេង ក្នុងការចូលរួមចំណែក ជាមួយក្រសួងសុខាភិបាល រាជរដ្ឋាភិបាល ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩នៅកម្ពុជា ទទួលបានលទ្ធផលជោគជ័យ ៕
ដោយ៖ សុខ ខេមរា