ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ បន្តចាញ់ការប្តឹងចំនួន​៣រដ្ឋ ក្នុងពេលមួយថ្ងៃ

ចែករំលែក៖

ចៅក្រមនៅរដ្ឋចំនួន​៣ គឺរដ្ឋ Arizona, Georgia និង Pennsylvania បានចេញសេចក្តីប្រកាស​ច្រានចោលពាក្យបណ្តឹង​របស់លោកត្រាំ​ ក្នុងគោលដៅទប់ស្កាត់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋទាំងនោះ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងរដ្ឋGeorgia ចៅក្រមដែលលោកត្រាំបានតែងតាំង កាលពីថ្ងៃទី​១៩ខែវិច្ឆិកាបានច្រានចោលសំណើរបស់មេធាវី​សុំកុំឲ្យទទួលស្គាល់លោកបៃឌិនឈ្នះក្នុងរដ្ឋ​នេះ។
យុទ្ធសាស្ត្រ​រក្សាអំណាចរបស់លោកត្រាំកាន់តែបាត់បង់ ដោយរដ្ឋសំខាន់ៗជាច្រើនត្រូវបានលោកបៃឌិនយកឈ្នះ ហើយការប្តឹងផ្តល់ក៏ មិនបានសម្រេចទៀត ដោយសារតែមិនមានហេតុផលឬភស្តុតាងគ្រប់គ្រាន់​។
នៅពេលនេះចៅក្រមរដ្ឋ​Pennsylvania ក៏បានច្រានចោល​ពាក្យបណ្តឹងរបស់លោកត្រាំ​ដែរ ដោយលើកឡើងថាជារឿងមិនសមហេតុផល​។​ ជាមួយគ្នានោះនៅរដ្ឋ​Arizona ក៏ដូចគ្នាដែរ បានច្រានចោលពាក្យបណ្តឹង​របស់ក្រុមការងារលោកត្រាំដែលទាមទារកុំឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោតលោកបៃឌិនជាអ្នកឈ្នះ។
ចៅក្រមក្នុងរដ្ឋសំខាន់ៗបានច្រានចោលពាក្យបណ្តឹងរបស់លោកត្រាំ ជាសញ្ញាមួយបង្ហាញឲ្យឃើញថា លោកត្រាំមិនអាចកែប្រែលទ្ធផលបោះឆ្នោតបានឡើយ​៕ដោយ៖ធី រីណា


ចែករំលែក៖