ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA ត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០

ចែករំលែក៖

ស្ថាប័នបាល់ទាត់ពិភពលោក FIFA ប្រកាសថា ពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ខ្លួនប្រចាំឆ្នាំគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០ខាងមុខ

FIFA បាននិយាយនៅក្នុងការចេញផ្សាយរបស់ខ្លួនថា ស្របតាមការប្រុងប្រយ័ត្នពីសុខភាពសាធារណៈនិងគោលការណ៍ណែនាំរបស់ FIFA បានសម្រេចចិត្តថាពិធីប្រគល់រង្វាន់នឹងត្រូវបានធ្វើឡើងជាព្រឹត្តិការណ៍ជាក់ស្តែងនៅចុងឆ្នាំនេះ ដើម្បីរក្សាសុវត្ថិភាពសុខភាព និងចៀសផុតពីការឆ្លងកូវីដ-១៩

អ្នកឈ្នះត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រធានក្រុមជម្រើសជាតិ, គ្រូបង្វឹក និងក្រុមអ្នកកាសែតជាង២០០នាក់ក៏ដូចជាសន្លឹកឆ្នោតរបស់អ្នកគាំទ្រតាមអុីធើណេត។ ការបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី៩ ខែធ្នូខាងមុខ

មានរង្វាន់សម្រាប់កីឡាករ(បុរស)ឆ្នើម កីឡាការិនី(ស្ត្រី)ឆ្នើម, គ្រូបង្វឹក(បុរស-ស្ត្រី)ឆ្នើម, អ្នកចាំទីឆ្នើម, ជម្រើស១១នាក់ល្អបំផុត និងអ្នកគាំទ្រល្អបំផុត។ ពិធីប្រគល់រង្វាន់នេះត្រូវបានពន្យារពេលកាលពីខែកញ្ញាដោយសារជំងឺរីករាលដាលកូវីដ-១៩

FIFA បានបញ្ជាក់ថា ពានរង្វាន់កីឡាករល្អបំផុតនេះនឹងក្លាយជាព្រឹត្តិការណ៍ជាក់ស្តែងមួយនៅថ្ងៃទី១៧ ខែធ្នូ ទោះបីពានរង្វាន់ Ballon d’Or របស់បារាំងត្រូវបានលុបចោលនៅឆ្នាំ២០២០ក៏ដោយ។

ការសម្រេចចិត្តនេះបានធ្វើឱ្យខ្សែប្រយុទ្ធឆ្នើម Robert Lewandowski របស់ក្រុម Bayern Munich ដែលជាកីឡាករអាចនឹងឈ្នះពានរង្វាន់នេះជាងខ្សែប្រយុទ្ធ Lionel Messi និង Ronaldo ប៉ុន្តែ Lewandowski មិនទាន់អាចត្រូវបានគេទទួលស្គាល់នៅឡើយទេ ខណៈដែល FIFA រក្សាផែនការរបស់ខ្លួនក្នុងការផ្តល់កិត្តិយសដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកដែលឈ្នះការបោះឆ្នោតគាំទ្រ

ខ្សែប្រយុទ្ធ Messi ជាអ្នកឈ្នះពានរង្វាន់កីឡាករឆ្នើមរបស់ FIFA ប្រចាំឆ្នាំ០១៩ ចំណែកកីឡាការិនី Megan Rapinoe ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ផ្នែកនារី ក៏ទទួលបានពានរង្វាន់ជាស្ត្រីឆ្នើមរបស់ FIFA ប្រចាំឆ្នាំ២០១៩ដែរ

ដោយ៖ភារៈ


ចែករំលែក៖