ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលលោកត្រាំដាក់ទណ្ឌកម្មដល់វិស័យ​គ្រឿងសមុទ្រតៃវ៉ាន់មានតម្លៃ១,៣ពាន់លានដុល្លារ

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាត់ទុកវិស័យ​គ្រឿងសមុទ្រ​របស់តៃវ៉ាន់ក្នុងបញ្ជីដាក់ទណ្ឌកម្ម ដោយសារតែ ការនេសាទនៅកោះបានកេងកម្លាំងពលកម្មរបស់កម្មករ។
កប៉ាល់នេសាទរបស់តៃវ៉ាន់ប្រឈមនឹងរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មហួសហេតុ ដូចជាទាសករ​របស់ក្រុមនាវានេសាទ​។ ភាគច្រើនពលករមកពីតំបន់អាស៊ាន ។ ការសម្រេចដាក់វិស័យនេសាទរបស់តៃវ៉ាន់ក្នុងបញ្ជីខ្មៅ​ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់វិស័យ​នេសាទក្នុងកោះតៃវ៉ាន់​។
ក្រុមអ្នកតាមដានស្ថានភាព​សិទ្ធិមនុស្សនៅកោះតៃវ៉ាន់បានឲ្យដឹងថា​ «បណ្តាក្រុមហ៊ុនតៃវ៉ាន់ មិនអាចតាមដានរាល់សកម្មភាព នេសាទ​ឆ្ងាយពីឆ្នេរសមុទ្រនោះឡើយ ។ កាលពីខែសីហា កម្លាំងទាហានអាមេរិកបានចាប់នាវានេសាទ និងរឹបអូសគ្រឿងសមុទ្រជាច្រើន ដោយចោទប្រកាន់ថាបានប្រើពលករដូចជាទាសករ។
ពាក់ព័ន្ធនឹងការប្រើពលករ​ដូចជាទាសករនៅលើនាវានេសាទ​ឆ្ងាយពីឆ្នេរ​បានកើតឡើងនៅក្នុងប្រទេសជាច្រើនក្នុងតំបន់ ។ ចំណែកកម្មករមិនអនុញ្ញាតឲ្យឡើងលើដីគោកបានឡើយ ៕

ដោយ៖ធី រីណា


ចែករំលែក៖