ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តChevrolet និង GMC សរុប៧លានគ្រឿង មានបញ្ហាពោងសុវត្ថិភាព នឹងហៅចូលមកវិញនៅជុំវិញពិភពលោក

ចែករំលែក៖

អន្តរជាតិ៖ ក្រុមហ៊ុនរថយន្តរបស់អាមេរិក General Motors (GM) ក្រោយពីទីភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនអាមេរិករកឃើញថា អាចមានបញ្ហាពោងសុវត្ថិភាព បានសម្រេចនឹងនូវហៅរថយន្តសរុប ៧លានគ្រឿងចូលមកវិញ នៅជុំវិញពិភពលោក។

ទីភ្នាក់ងារជាតិផ្នែកសុវត្ថិភាពដឹកជញ្ជូនអាមេរិក NHTSA នៅថ្ងៃចន្ទទី២៣ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បាននិយាយថា ក្រុមហ៊ុន GM ត្រូវតែហៅរថយន្តប្រភេទ Pick Up និង SUV ម៉ូដែល២០០៧២០១៤សរុប៥.៩លានដុល្លារគ្រឿងចូលមកវិញ ដោយសារហានិភ័យនៃពោងសុវត្ថិភាពម៉ាក Takata ដែលបំពាក់លើរថយន្តទាំងនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ខែវិច្ឆិកាឆ្នាំ២០២០

ដោយឡែកចំពោះការហៅចូលនេះរួមមាន៖ រថយន្តម៉ូដែលរថយន្តដូចជា៖Cadillac Escalade, Chevrolet Silverado, Chevrolet Suburban, Chevrolet Tahoe, GMC Sierra និង GMC Yukon ជាដើម។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន GM ផ្ទាល់ បានអះអាងថា ការហៅរថយន្តរាប់លានគ្រឿងចូលមកវិញបែបនេះ គឺធ្វើឲ្យខ្លួនខាតបង់ថវិកា១.២ពាន់លានដុល្លារ ហើយក្រុមហ៊ុននឹងហៅរថយន្តសរុប ៧លានគ្រឿងនៅជុំវិញពិភពលោកចូលមកវិញ ក្នុងនោះរួមមានទាំង៥៤៤,០០០គ្រឿង នៅកាណាដាផងដែរ៕ដោយ៖ស តារា


ចែករំលែក៖