ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក រ៉ុង ឈុន ក្នុងពន្ធនាគារដដែល

ចែករំលែក៖

ភ្នំពេញ៖  តុលាការកំពូលនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចបន្តឃុំខ្លួនលោក រ៉ុង ឈុន ក្នុងពន្ធនាគារដដែល ដោយមិនព្រមដោះលែងតាមពាក្យស្នើសុំនោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារព្រៃសវិញដើម្បីបន្តនីតិវិធី ។ 

គួររំលឹកថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីបានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ ។

លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួនលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជាដាក់ពន្ធនាគារបណ្តោះអាសន្ន ។

លោក រ៉ុង ឈុន ជាប់ចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល»៕ ដោយ៖ចេស្តា


ចែករំលែក៖