ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០:៣០នាទី ពាក់កណ្តាលអធ្រាត្រកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលទន្លេបាសាក់ធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់ករណីលួចយកម៉ូតូនៅចំណុចមុខគ្លីនិកយីហោ យីខាង(គ្លីនិកចិន)ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះម៉ៅ បញ្ញា ហៅញ៉ាភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះមិនចាំលេខផ្លូវលេខ៦៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរគ្មាន។
ចំពោះវត្ថតាងចាប់យក៖ គ្មាន។

ចំណែកជនរងគ្រោះឈ្មោះម៉ៅ ពុធធីវ៉ាន់ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរផ្ទះលេខ១៦៨ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ មុខរបរចុងភៅ។
ចំពោះសម្ភារបាត់បង់មាន ម៉ូតូ១គ្រឿង
ម៉ាកហុងដាZOOMER -X ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FX -4847 លេខតួ 5068318 លេខម៉ាសុីន0068318។

លោកផន អូន អធិការរងនគរបាលខណ្ឌចំការមន បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣០នាទីជនរងគ្រោះឈ្មោះម៉ៅ ពុធធីវ៉ាន់បានជិះម៉ូតូចេញពីផ្សារបឹងកេងកងក្នុងគោលបំណងមកយកលុយបងនៅផ្សារចិនមុខអគារដឹព្រីន ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនក៏បានដេីរចូលក្នុងផ្សារដោយមិនបានដកកូនសោម៉ូតូយកតាមខ្លួនទេ។មួយសន្ទុះក្រោយមកជនរងគ្រោះដេីរត្រទ្បប់មកយកម៉ូតូវិញស្រាប់តែបាត់ម៉ូតូរបស់ខ្លួនតែម្តង។ ក្រោយមកបានបេីកមេីលកាមេរ៉ាសុវត្ថិភាពហើយបានកំណត់មុខសញ្ញាបានថាជាឈ្មោះញ៉ា។ លុះមកដល់ម៉ោង០០:៣០នាទីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមនក៏បានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ៅ បញ្ញា ហៅញ៉ាបាននៅចំណុចក្នុងបរិវេណផ្សារចិនក្បែរកន្លែងកេីតហេតុខាងលេី រួចបាននាំមកប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីតែម្តង។
ក្រោយមកកម្លាំងយេីងយកទឹកនោមជនសង្ស័យមកធ្វេីតេស្តស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(មានសារធាតុញៀន)។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្ត៕ ដោយ៖ ជីណា


ចែករំលែក៖